ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៧​មេ​សា ៤៦​ឆ្នាំ​មុន​គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ឈឺ​ចាប់​បំ​ផុត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ឯកសារ​សរសេរ​ដោយ​ព្រះបាទ​នរោត្តម​សីហ​នុ តាម​ពិត​ទៅ​ក្រុម​ក្បត់​ល​ន់ នល់​ មាន​ប្រវត្តិ​ឃុបឃិត​គ្នា​ ធ្វើ​រដ្ឋប្រហារ​ជា​យូរណាស់​មក​ហើយ ​។ ល​ន់ នល់…

រាជធានីភ្នំពេញ ៖ យោង​តាម​ឯកសារ​សរសេរ​ដោយ​ព្រះបាទ​នរោត្តម​សីហ​នុ តាម​ពិត​ទៅ​ក្រុម​ក្បត់​ល​ន់ នល់​ មាន​ប្រវត្តិ​ឃុបឃិត​គ្នា​ ធ្វើ​រដ្ឋប្រហារ​ជា​យូរណាស់​មក​ហើយ ​។ ល​ន់ នល់ ​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ណៃ​-​សារា​ណា​ដែល​គ្រប់គ្រង​ដោយ​អា​មេ​រិ​ក ។ នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ហើយ​ដែល​ពួក​គេ​បាន​សមគំនិត​គ្នា​រៀបចំ​គម្រោង​ក្បត់ ។

ព្រះបាទ​នរោត្តម​សីហ​នុ​បាន​មាន​ព្រះ​បន្ទូល​ថា​៖ «នៅ​ជុំវិញ​ល​ន់នល់ មាន​អ្នកជំនាញ​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នកជម្ងឺ ហើយ​ត្រូវ​បាន​ទទួលយក​ធ្វើ​ជា​ទីប្រឹក្សាបច្ចេកទេស​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ ។ បន្ទាប់​ពី​បាន​ឃុបឃិត​ជាមួយ​មនុស្ស​ទាំងនោះ ល​ន់នល់​បាន​ទូរស័ព្ទ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ប្រាប់​ពី​វិធីសាស្ត្រ​នានា​ទៅ​ស៊ី​សុ​វ​ត្តិ សិរិ​មតៈ​និង​បក្សពួក​ផ្សេង​ទៀត​ដែល​នៅ​ភ្នំពេញ​។ ដើម្បី​ធានា​បាន​ថា​សកម្មភាព​ដ៏​ធំ​សំបើម​នេះ​មិន​ត្រូវ​បាន​លេច​ធ្លាយ ឧត្តមសេនីយ៍​ល​ន់នល់​បាន​ទិញ​ទឹកចិត្ត​អ្នកគាំទ្រ​ជា​ច្រើន​ជា​មុន​ទៅ​ហើយ​។​»

ក្នុង​ចំណោម​អ្នកគាំទ្រ​គម្រោង​រដ្ឋប្រហារ​នេះ មនុស្ស​ដំបូង​ដែល​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​មាន​ព្រះ​បន្ទូល​ទៅ​ដល់​គឺ​មេដឹកនាំ​បក្ស​ក្បត់​សឹង ង៉ុ​កថា​ញ់​-​កម្លាំងប្រដាប់អាវុធ “​ខ្មែរ​សេរី​”​។ នៅ​រដូវប្រាំង​ឆ្នាំ​១៩៦៩ ពួក​វា​បាន​ធ្វើ​ពុត​ជា​ចាក​ចេញពី សឹង ង៉ុ​កថា​ញ់ ហើយ​ចុះចាញ់​រាជរដ្ឋាភិបាល និង​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ខេត្ត​នានា​ក្នុង​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​រហូត​ដល់ទី​ក្រុងភ្នំពេញ​។ “​ពួក​ចុះចាញ់​”​ក្លែងក្លាយ​ទាំងនេះ​គឺជា​ទាហាន​ស៊ីឈ្នួល​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​កបាន​ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​ចិញ្ចឹម​ទុក​។ ព្រះបាទ​នរោត្តម​សីហ​នុ​បាន​មាន​ប្រសាសន៍​ថា​៖ «វា​គឺជា​ជនបង្កប់​ក្នុង​ផ្ទៃក្នុង​យើង» ៕

អត្ថបទសរសេរ ដោយ