ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​លោក​ចោរ​​ដែលកំពុង​ជិះ​ម៉ូតូ​ឆ្វែល​បំរុង​ចូល​លួច​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ជិះ​ម៉ូតូ​ឆ្វែល​បំរុង​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​តាម​បន្ទប់​ផ្ទះ​ជួល ហើយ​បាន​បន្សល់​ទុក​សកម្មភាពនៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ជាត់​ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៦ មេ​សា នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ជិះ​ម៉ូតូ​ឆ្វែល​បំរុង​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​តាម​បន្ទប់​ផ្ទះ​ជួល ហើយ​បាន​បន្សល់​ទុក​សកម្មភាពនៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ជាត់​ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៦ មេ​សា នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោកឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ សុខ វ៉ា​ន់​សួរ ហៅជា ក្បាល​គោ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ជន​នេះ​ទើប​ចេញពី​គុក​ប្រហែល​ជាង​១​ខែ និង ម្នាក់​ទៀត​ឈ្មោះ គា ឆា​នី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ​។

លោក​បាន​ប្រាប់​ថា ជន​ទាំង​០២​នាក់​នេះ បាន​ជិះ​ម៉ូតូ​ឆ្វែល​ចូល​បរិវេណ​បន្ទប់​ផ្ទះ​ជួល មួយ​កន្លែង​បំរុង​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ កាល​វេលា​ម៉ោង​១​និង​១៦​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មេ​សា នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ
ក្រុង​បាត់ដំបង តែ​មិន​អាច​ធ្វើ​សកម្មភាព​បាន​សម្រេច ដោយសារ​ម្ចាស់​បន្ទប់​ភ្ញាក់​ដឹងខ្លួន​ទាន់ ទើប​ជន​ទាំង​០២​នាក់​ផ្អើល​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ តែ​សកម្មភាព​ពួក​គេ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​។

ម្ចាស់​បន្ទប់​ជួល​ឈ្មោះ ទិ​ត្យ សុ​ជាតិ ស្រី​អាយុ​៣៩​ឆ្នាំ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​កើតហេតុ​នោះ គាត់​បានឮ​សម្លេង​ម៉ូតូ​ជិះ​ចេញចូល ឆ្វែល​ទៅ ឆ្វែល​មក​ជា​ច្រើន​ត្រឡប់ ខុស​ពី​ប្រក្រតី​។ គ្រានោះ​គាត់​ក៏​ភ្ញាក់​ពី​ដំណេក​អើត​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​ចូល​ក្នុង​បរិវេណ​ផ្ទះ​ជួល​ដែល​គួរ​ឲ្យ​សង្ស័យ ហើយ​គាត់​ក៏​ស្រែក​ផ្អើល​ឆោឡោ ធ្វើ​ឲ្យ​ជន​០២​នាក់​នោះ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។

ប៉ុន្តែ​គាត់​បាន​បញ្ជាក់​ថា ជន​ទាំង​០២​នាក់​នោះ ពាន​យក​ក្រណាត់​ទៅ​គ្រប​ពីលើ​កញ្ចក់​កាមេរ៉ា​សុវត្ថិភាព​មួយ​កន្លែង ធ្វើ​ឲ្យ​បាំង​ជិត​មើល​ពួក​គេ​មិនឃើញ តែ​នៅ​មាន​កាមេរ៉ា​ដទៃ​ទៀត បាន​ថត​ជាប់​ជន​ទាំង​០២​នាក់​យ៉ាង​ច្បាស់​ពេល​ពួក​គេ​ជិះ​ម៉ូតូ​ចាកចេញ​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រោយ​ពី​ពិនិត្យ​រូបភាព​លើ​កាមេរ៉ា​សុវត្ថិភាព ហើយ​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​ទាំង​០២​នាក់ ទើប​លោកស្នងការ​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ទាំង​០២​នាក់​តែ​ម្ដង​។

លោក​បាន​និយាយ​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​របស់​លោក​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ដូច​រូបភាព ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​។ ដូច​ជា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៏​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ បាត់ដំបង 1AL 6678 ដែល​ជន​ទាំង​០២​ជិះ​ធ្វើ​សកម្មភាព មួក​កា​តិ​ប​ព​ណ៏​ក្រហម និង សម្ភារៈ​មួយ​ចំនួន​ទៀត​។

លោក​ឈឿ​ង គឹ​ម​សុង ក៏​បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​ការ​ស្រាវជ្រាវ ជនសង្ស័យ​ទាំង​០២​នាក់​នេះ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម យ៉ាង​សកម្ម​បំផុត​នា​ពេល​កន្លង​មក​។ មិនតែប៉ុណ្ណោះ ជន​ម្នាក់​ឈ្មោះ សុខ វ៉ា​ន់​សួរ ហៅ ជា ក្បាល​គោ ជា​អតីត​ទណ្ឌិត​ដែល​ធ្លាប់​ជាប់គុក​ច្រើន​លើក ហើយ​ចុង​ក្រោយ​ជន​នេះ​ទើប​ចេញពី​គុក​បាន​ប្រហែល​ជាង​១​ខែ​ប៉ុណ្ណោះ តែ​មិន​រាងចាល ឥឡូវ​ត្រូវ​ចូល​គុក​ជា​ថ្មី​ទៀត​។

បើ​ទោះជា​ធ្វើ​សកម្មភាព​លួច មិន​ទាន់​បាន​សម្រេច​ក្ដី លោក​គឹ​ម​សុង បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​លោក​ស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​សួរនាំ និង កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា​នេះ​ហើយ​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ