ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រង​ឯកសណ្ឋាន​ក្លែង​ជា​នគរបាល​​ ដោយសារ​តែ​ចង់​ឆ្លង​គោលដៅ​ត្រួតពិនិត្យ​បំរាម​​គោចរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​មេសា កន្លង​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រង​ឯកសណ្ឋាន​ក្លែង​ធ្វើ​ជា​(​មន្ត្រី​នគរបាល​ជាតិ​)…

ខេត្តកណ្ដាល ៖ ​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​មេសា កន្លង​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រង​ឯកសណ្ឋាន​ក្លែង​ធ្វើ​ជា​(​មន្ត្រី​នគរបាល​ជាតិ​) ដែល​ជា​ល្បិច​ងាយស្រួល​ក្នុង​ការ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ របស់​សមត្ថកិច្ច​ក្នុង​ហេតុ​ការ​បិទ​បំរាម​គោចរ ។

បុរស​ខាងលើ ឈ្មោះ រ៉េ​ត បញ្ញា អាយុ២៦​ឆ្នាំ មុខរបរមិន​ពិត​ប្រាកដ មាន​ទីលំនៅក្នុង​ភូមិក្រាំង​ធ្មៃ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ។ ជាមួយ​នោះ​ សម​ត្ថកិច្ច​បាន​ធ្វើការ​ដកហូត សម្ភារ​ជាប់​ខ្លួន​រួម​មាន ៖
១.​ម៉ូតូ​ម៉ាក ស៊ុ​យ​សា​គី Viva ពណ៌ ខ្មៅ​១​គ្រឿង​ផលិត ឆ្នាំ ២០០ ៦ ពាក់​ស្លាក​លេខ កណ្តាល 1C 2124 ។
២.​ទូរស័ព្ទ​ដៃ​១ គ្រឿង​ម៉ាក Iphone 5s ពណ៌ ទឹកមាស (​ខូច​) ។
៣.​ខ្សែក្រវាត់ ១ ក្បាល​ដែក​រូប សិង្ហ
៤.​មួក​១ ពណ៌ ខ្មៅ មាន​ព្រះសង្ហា
៥.​សម្លៀក​បំពាក់​ឯកសណ្ឋាន នរ​គ​បាល​ជាតិ​១​ឈុត​(១​កំ​ប្លេ​រ​) ។
៦.​ស្បែកជើង​ក វែង​១ គូរ ។
៧.​វិទ្យុទាក់ទង​១ គ្រឿង​ម៉ាក MOTOROLA ។
៨.​ប័ណ្ណ ប ស ស ១ សន្លឹក មាន​បិត​រូបថត នរ​គ​បាល​ជាតិ ២ សន្លឹក និង រូបភាព សុ​ី​វិល ១ សន្លឹក ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​បុរស​រូប​នោះ បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង ក្នុង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ជា​នគរបាល​ជាតិ ចេញពីផ្ទះ​របស់​ខ្លួន ដើម្បី​ទៅ​ផ្ទះ​របស់​ឈ្មោះ ម៉ៅ ស្ថិត​នៅ​ភូមិ ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ។ លុះ​ពេល​ជិះ​ទៅ​ជិត​ដល់​ផ្ទះ​របស់​ម៉ៅ ជនសង្ស័យ​បាន​ឆ្លងកាត់​គោលដៅ​របស់​ប្រជា​ការពារ ដែល​ជា​មណ្ឌល​សកម្មភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វិត​១៩ របស់​ភូមិ​ព្រែក​អ​ង្គុ​ញ ដែល​មាន​ប្រជា​ការពារ​ឈរ​យាម​នៅ​ទីនោះ ហើយ​ពេល​នោះ​ក៏​ត្រូវ​កម្លាំង​ប្រជា​ការពារ​ឃាត់​ធ្វើការ​សួរនាំ ។ ខណៈ​ពេល​ប្រជា​ការពារ​ឃាត់​សួរ បុរស​រូប​នោះ​បាន​ស្តីបន្ទោស នឹង​រករឿង​ប្រជា​ការពារ រួច​បាន​ដេ​ី​រ​ចូល​ទៅ​ផ្ទះ​របស់​ឈ្មោះ​ម៉ៅ​បាត់​ទៅ ។

ដោយ​មានការ​សង្ស័យ​កម្លាំង​ប្រជា​ការពារ បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សៀមរាប ដើម្បី​ឲ្យ​ដឹង​ពី​សកម្មភាព នឹង​ទ​ង្វើ​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​មក​លើ​កម្លាំង​កំពុង​អនុវត្ត នូវ​ផែនការ​ការពារ នឹង រាំង​ខ្ទប់ ផល​ប៉ះពាល់​ជម្ងឺ​រាតត្បាត​វីរុស​កូ​វី​.១៩ ។

ក្រោយ​ពី​ពេល​ទទួល​មាន​របាយ​ការ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សៀម រាប​បាន​ចុះ​ទៅ​ដល់ នឹង​បាន​ឃាត់ខ្លួន​បុរស​រូប​នោះ​យក​ទៅ​សាក សួរ​នៅ​នគរបាល​ប៉ុស្តិ៍ ទើប​ដឹង​ថា​ជា​ជន​ក្លែងបន្លំ​គ្រង​ឯកសណ្ឋាន ជា​មន្ត្រី​នគរបាល​ជាតិ ដើម្បី​ងាយស្រួល​ក្នុង​ការ​ឆ្លងកាត់ នឹង​បំ​ឡះ​ទី​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុង​ការ​ប្រា​ស្រាយ​ទាក់ទង​ជាមួយ​មិត្ត​ភ័​ក្ត ក្នុង​អំពើ​ដែល​ខុស​នឹង​ច្បាប់​ហាមឃាត់ ។

ជា​ក់ស្តែង ​ក្រៅពី​គ្រង​ឯកសណ្ឋាន​សម្លៀក​បំពាក់​ក្លែង​ជា​មន្ត្រី​នគរបាល​ជាតិ ជន​នេះ​ត្រូវ​បាន​សមត្ត​កិច្ច​រក​ឃើញ​មាន​ផ្ទុះ​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន ពោល​គឺ​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង ។ បន្ទាប់​មក បុរស​នោះ នឹង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សៀមរាប នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​បន្ត​នីតិវិធី ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ