ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៦ ខែមេសា​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់​បាន​ទទួលមរណៈភាព

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះ​សី​ហនុមាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​០១​នាក់ បាន​ទទួលមរណៈភាព ។ នេះ​បើ​យោង​តាម​ផេ​ក…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះ​សី​ហនុមាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​០១​នាក់ បាន​ទទួលមរណៈភាព ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ផ្សាយ​នា​ថ្ងៃ​យប់​ទី​១៦ ខែមេសា​នេះ ។

អ្នកជំងឺ​ដែល​ទទួលមរណៈភាព មាន​អាយុ​៦៧​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​បន្ទប់​ដាច់​ដោយឡែក នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ ម៉ោង​១៧:៣០​នាទី ដោយ​មូលហេតុ ហត់​ខ្លាំង ។

នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​ដដែល ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​សំណាក​របស់​បុរស​នេះ ដើម្បី​ធ្វើ​វិភាគ​រក​វីរុស​កូ​វី​ដ​-១៩ នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ និង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ម៉ោង​១៧:២៣​នាទី ទទួល​បាន​លទ្ធផល​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ទទួលលទ្ធផល អ្នកជំងឺ​បាន​ស្លាប់​នៅ​ម៉ោង​១៨:៥០​នាទី ។ បុរស​ខាងលើ​ទទួលមរណៈភាព​ដោយសារ​ស្ថានភាព​រលាក​សួត​ធ្ងន់ធ្ងរ ។

ជា​ការ​សន្និដ្ឋាន អ្នកជំងឺ​ខាងលើ គឺ​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំង​មិនដឹង​ថា ខ្លួន​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នោះ​ទេ ទាល់តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ទើប​មក​សម្រាក​ព្យាបាល​ធ្វើ​ឱ្យ​ក្រុម​គ្រូពេទ្យ​ពុំ​អាច​ជួយ​សង្គ្រោះ​បាន ។

សូម​ជម្រាប​ថា នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​ចំនួន​៥៥៩​នាក់ ដោយ​ក្រុម​គ្រូពេទ្យ​របស់​យើង​បាន​ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន​៤៦៥​នាក់ និង​កំពុង​ព្យាបាល​បន្ត​ចំនួន​៩៣​នាក់ ។ ចំពោះ​អ្នក​មក​យក​សំណាក​ទាន់​ពេលវេលា គឺ​លទ្ធភាព​នៃ​ការ​ព្យាបាល​ឱ្យ​ជា​សះស្បើយ​មាន​ភាគរយ​ខ្ពស់ និង​កាត់​បន្ថយ​ការ​ចម្លង​ទៅ​អ្នក​ដ៏​ទៃ​ផង​ដែរ ។

សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ពាក់ព័ន្ធ​នឹង​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ សូម​រួសរាន់​មក​យក​វត្ថុ​សំណាក​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ទទួល​បានការ​ព្យាបាល​បាន​ទាន់​ពេលវេលា និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ