ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទៅលេងស្រុកអំឡុងពេលចូលឆ្នាំ! សម្តេចប្រកាសមិន​ឲ្យចូលក្រុងក្នុងអំឡុងពេលបិទខ្ទប់ ១៤ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាម៉ឺងមាត់មួយ មិនអនុញ្ញាតឱ្យពលរដ្ឋដែលបានចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ វិលចូលទីរាជធានីភ្នំពេញវិញឡើយ គឺត្រូវបន្តស្នាក់នៅស្រុករបស់ខ្លួន១៤ ថ្ងៃសិនទៅ ព្រោះមិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញ អំឡុងពេលបិទខ្ទប់ (Lockdown)…

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាម៉ឺងមាត់មួយ មិនអនុញ្ញាតឱ្យពលរដ្ឋដែលបានចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ វិលចូលទីរាជធានីភ្នំពេញវិញឡើយ គឺត្រូវបន្តស្នាក់នៅស្រុករបស់ខ្លួន១៤ ថ្ងៃសិនទៅ ព្រោះមិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញ អំឡុងពេលបិទខ្ទប់ (Lockdown) នេះទេ ។

ថ្លែងនារសៀលថ្ងៃទី១៦ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​បញ្ជាដាច់ណាត់​ទៅកាន់អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថា ការបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥មេសានេះ គឺជាការបិទ​ឲ្យ​ចេញពីផ្ទះ ចេញពីភូមិ ឬធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ តែម្ត​ង​ ។ ដូច្នេះសម្រាប់អ្នកដែលបានធ្វើដំណើរចេញពីភ្នំពេញ ទៅលេងស្រុកកំណើតក្នុងពេលចូលឆ្នាំ ក៏មិនអនុញ្ញាត​ឲ្យចូល​មករាជធានីភ្នំពេញវិញដែរ ។

សម្តេចតេជោ បានថ្លែងថា «អ៊ីចឹងខ្ញុំព្រះករុណា សុំបញ្ជាក់ ថាការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះ តែម្តង ។ លើកលែងតែករណីមួយចំនួន ហើយក៏សុំកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេសដើម្បីជាការចាកចេញរបស់បងប្អូនដែរ ។ ឥឡូវ បញ្ជា ដាច់ខាត មិនឱ្យមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យ មនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ ។ អ្នកដែលបានទៅលេងស្រុក ហើយត្រឡប់ចូលទីក្រុងភ្នំពេញ គឺត្រូវនៅស្រុក ១៤ ថ្ងៃរហូតដល់ពេលភ្នំពេញត្រូវបានបើក ។ សុំសាលារាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពិនិត្យបញ្ហានេះ ឱ្យបានម៉ត់ចត់ ដើម្បីជៀសវាងនូវការចម្លងចេញ-ចូល ពីខេត្តចូលមកទីក្រុង ហើយពីទីក្រុងទៅកាន់ខេត្ត ។ យើងធ្វើនេះ ក្នុងគោលដៅ ម្ខាង គឺដើម្បីកាត់ផ្តាច់ បន្ថយការចម្លង រវាងអ្នកនៅផ្ទះមួយទៅផ្ទះមួយ ភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយ ក៏ដូចជាការកាត់ផ្តាច់ការចម្លងពីភ្នំពេញទៅខេត្ត និងពីខេត្តមកភ្នំពេញ ។

សម្តេចបានមានប្រសាសន៍បន្តថា «ដូច្នេះអ្នក នៅក្នុងទីក្រុងភ្នំពេញ មិនត្រូវបានបញ្ចេញទៅតាមខេត្ត ធ្វើដំណើរទៅខេត្តទេ ហើយអ្នកខេត្តក៏មិនត្រូវចូលមកភ្នំពេញដែរ រួមទាំងអ្នកទៅលេងស្រុកពេលចូលឆ្នាំនេះ គឺមិនអនុញ្ញាតឱ្យចូលក្រុងភ្នំពេញឡើយ សូមត្រឡប់ទៅខេត្តនៅផ្ទះរបស់ខ្លួន​រង់ចាំទីក្រុងភ្នំពេញបើកទើបឱ្យចូល ។ ក្នុងចំណុចនេះ យើងបានឃើញមានមនុស្សមួយចំនួនបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ដូចជាខេត្តព្រៃវេង និងខេត្តក្រចេះជាដើម ទៅដល់ឃើញវិជ្ជមានកូវីដ ១៩ នៅតាមខេត្តតែម្តង ។ អ៊ីចឹងទេ ស្ថានភាពបែបនេះ តម្រូវឱ្យយើងមានការចាំបាច់ ដើម្បីនឹងរឹតបន្តឹងបន្ថែមទៀត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ