ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ជូន​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី និង​កម្មករ​សំណង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន និង​កំពុង​រៀបចំ​ផែនការ ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី Pass App និង​កម្មករ​សំណង់​នៅ​ក្នុង​សមាគម និង​នៅ​ក្រៅ​សមាគម​នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន និង​កំពុង​រៀបចំ​ផែនការ ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី Pass App និង​កម្មករ​សំណង់​នៅ​ក្នុង​សមាគម និង​នៅ​ក្រៅ​សមាគម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការ​រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​តាម​រយៈ​ប្រពន្ធ​វី​ដេ​អូ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​ព្រឹក ថ្ងៃ​ទី​១៦ ខែមេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ថា នេះ​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី និង Pass App ព្រមទាំង​កម្មករ​សំណង់​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំងអស់​គ្នា ។

លោក​បន្ត​ថា ការ​បើក​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​រៀបចំ​ជា​ផែនការ​មួយ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ទៅ​ដល់​បងប្អូន អ្នក​ម៉ូតូ​កង់​បី និង​បងប្អូន​ដែល​ជា​កម្មករ​សំណង់ ហើយ​អ្វី​ដែល​ជា​ការ​ចង់បាន​នៅ​ក្នុង​កិច្ចប្រជុំ​នេះ គឺ​ចង់ឱ្យ​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី និង Pass App ដែល​រកស៊ី​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង ក្រោម​ការ​រៀបចំ​របស់​អាជ្ញាធរ ដែល​ត្រូវ​រក្សា​បាន​នូវ​គម្លាត​សុវត្ថិភាព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៥ ខែមេសា ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ សរុប​ចំនួន​១.២២៣.៣២២​នាក់ ក្នុង​នោះ ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ចំនួន​២៦៩.២៥៥​នាក់ និង​ក្រសួងសុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ន ៩៥៤.០៦៧ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ