ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​តា​ខ្មៅ​ធ្វើការ​បិទ​ខ្ទប់​ទាំងស្រុង​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​រយៈពេល​១៤​ថ្ងៃ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​លើក​ឡើង​ថា ក្រុង​តា​ខ្មៅ​នឹង​ធ្វើការ​បិទ​ខ្ទប់​ទាំងស្រុង​តែ​ម្តង ដោយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ ។…

ខេត្តកណ្តាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​លើក​ឡើង​ថា ក្រុង​តា​ខ្មៅ​នឹង​ធ្វើការ​បិទ​ខ្ទប់​ទាំងស្រុង​តែ​ម្តង ដោយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ ។

ឯកឧត្តម​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ អនុវត្ត​សេចក្តីសម្រេច​លេខ​៤៩ សសរ ចុះ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល រយៈពេល​១៤​ថ្ងៃ ចាប់ពី​វេលា​ម៉ោង​០០៖០០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វី​ដ​-១៩ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កណ្ដាល ។

កិច្ចប្រជុំ​នេះ​ក្រោម​វត្តមាន​របស់​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដោយ​មានការ​ចូលរួម​ពី​កងកម្លាំង​ទាំង​បី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​តា​ខ្មៅ និង​មន្ត្រីរាជការ​សាលាខេត្ត​កណ្ដាល ។

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​បន្ត​ថា ដើម្បី​អនុវត្ត​សេចក្តីសម្រេច​លេខ​៤៩ សសរ របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ក្រុង​តា​ខ្មៅ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​ហាមឃាត់​ចំពោះ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ក្រុង​តា​ខ្មៅ ទៅ​រាជធានី​ភ្នំពេញ លើកលែងតែ​កិច្ច​ការងារ​បំពេញ​មុខងារ ការងារ​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈ​ចាំបាច់ និង​បន្ទាន់ សេវា​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​ដឹក​ជញ្ជូន​ទំនិញ ផ្សេង​ៗ ដែល​មានការ​អនុញ្ញាត​ពី​អ​ជ្ជា​ធរមាន​សមត្ថកិច្ច ហើយ​ប្រជាពលរដ្ឋ​អាច​ចេញពីផ្ទះ​ទៅ​ផ្សារ ជាក់ស្តែង​ទៅ​តាម​ការ​អនុញ្ញាត​របស់​អាជ្ញាធរ ។ ប្រជាពលរដ្ឋ​ក៏​អាច​ចេញ​ទៅ​ទិញ​ថ្នាំពេទ្យ ឬ​ទៅ​ទទួល​សេវា​ព្យាបាល​បាន បើ​មាន​ជម្ងឺ​ជាក់ស្តែង ។

លោក​បាន​បញ្ជាក់​ថា ក្រុង​តា​ខ្មៅ​នឹង​ធ្វើការ​បិទ​ខ្ទប់​ទាំងស្រុង​តែ​ម្តង ដោយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ ចំពោះ​ផ្សារ​លក់​គ្រឿង​ឧបភោគបរិភោគ បន្លែ ត្រី​សាច់ គឺ​អនុញ្ញាត​អោយ​លក់​ធម្មតា ប​ន្តែ​សម្រាប់​ប្រជាពលរដ្ឋ គឺ​អនុញ្ញាត​អោយមក​ទិញ​គ្រឿង​ឧបភោគ​យក​ទៅ​ផ្ទះ ត្រឹមតែ ៣​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ ចំពោះ​ហាង​លក់​សម្ភារៈ​ផ្សេង​ៗ ដូច​ជា កន្លែង​លក់​គ្រឿងសំណង់ លក់​កង់ លក់​ខោអាវ លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ផ្ទះសំណាក់ និង​ត្រូវ​បាន​បិទ​ទាំងស្រុង​រយៈពេល​១៤​ថ្ងៃ​តែ​ម្ដង ចំពោះ​សហគ្រាស ក្នុង​ក្រុង​តា​ខ្មៅ គឺ​អនុញ្ញាត​អោយ​ដំណើរការ​ធម្មតា ប៉ុន្តែ​អនុញ្ញាត​ឱ្យ​មាន​កម្មករ​ត្រឹមតែ ២៥​នាក់​ប៉ុណ្ណោះ ។

ក្នុង​ឱកាស​នោះ​ដែរ អភិបាលខេត្ត​កណ្ដាល ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ខេត្តកណ្ដាល ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ក្រុង​តា​ខ្មៅ សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តកណ្ដាល ក្នុង​ការ​អនុវត្ត​សេចក្តីសម្រេច​លេខ​៤៩ សសរ របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ