ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ជា​អ្នក​ល្មើស​បម្រាម​លួច​មក​ពី​រាជធានី​ភ្នំពេញ​ចូល​មក​ខេត្តព្រៃវែង​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​៤​នាក់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី បាន​បញ្ជាក់​ថា អ្នក​ល្មើស​បម្រាម លួច​ចូល​មក​ខេត្តព្រៃវែង​ថ្មី​ៗ​នេះ​មាន​ទៀត​ហើយ ដែល​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី បាន​បញ្ជាក់​ថា អ្នក​ល្មើស​បម្រាម លួច​ចូល​មក​ខេត្តព្រៃវែង​ថ្មី​ៗ​នេះ​មាន​ទៀត​ហើយ ដែល​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤​នាក់ បន្ថែម​ទៀត មក​ពី​រាជធានី​ភ្នំពេញ ។

លោក​បាន​បន្ត​ងា ដំណឹង​បន្ទាន់ អ្នក​ល្មើស​បម្រាម​បាន​លួច​ចូល​មក​ខេត្តព្រៃវែង​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤​នាក់ បន្ថែម​ទៀត មក​ពី​រាជធានី​ភ្នំពេញ ។ ការ​ចល័ត​ទី​នេះ ធ្វើ​អោយ​នាំទុក្ខ​ដល់​គេ​ពេញ​មួយ​ភូមិ ទាំង​ឪពុក​ម្តាយ និង​សាច់ញ្ញាតិ​» ។
ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូម​បញ្ជា​ឲ្យ​ចាត់វិធានការ​ក្តៅ ការ​រឹត​បន្តឹង​ការ​ឆ្លងកាត់ និង​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​យោគយល់​ដាច់ខាត ។

ជា​ការ​ជំរាប​ជូនជា​សាធារណៈ​ផង​ដែរ​ថា ចំពោះ​អ្នក​លួច​ចល័ត​ទី​ដោយ​មិន​គោរព​វិធានការ​រដ្ឋបាល និង​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​តាម​មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្តី​ពី​កូ​វី​ដ ព្រមទាំង​ទណ្ឌកម្ម​រដ្ឋបាល​បន្ថែម​ផ្សេង​ទៀត បន្ទាប់​ពី​ត្រូវ​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​រួច ។

ខាងក្រោម ជា​ឈ្មោះ ដែល​លួច​រត់​ចូល​មក​ខេត្ត និង​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ៖
១.​ឈ្មោះ ឆាំ រី​ន​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៏ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង បាន​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៣ ខែមេសា (​យក​លើក​ទី​១) គាត់​មក​ពី​រាជធានី​ភ្នំពេញ ។

២.​ឈ្មោះ យៀវ លន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជរ បាន​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៣ ខែមេសា (​យក​លើក​ទី​១) គាត់​មក​ពី​ភ្នំពេញ​។

៣.​ឈ្មោះ ឆែម ភា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កូន​ពោធិ៍ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៤ ខែមេសា (​យក​លើក​ទី​១) គាត់​មក​ពី​ភ្នំពេញ ។

៤.​ឈ្មោះ ហ៊ា​ង ភី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៤ ខែមេសា​(​យក​លើក​ទី​១) គាត់​មក​ពី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ