ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការប្រជុំ​ផ្គត់ផ្គង់​ត្រី​សាច់ បន្លែ គ្រឿងទេស ទោះបី​តំបន់​មួយ​ចំនួនត្រូវ​បាន​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ លោក ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​ត្រៀម​ទប់ស្កាត់​ការ​រីក​រាលដាល​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ លោក ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​ត្រៀម​ទប់ស្កាត់​ការ​រីក​រាលដាល​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

កិច្ចប្រជុំ​នេះ ក៏​មានការ​ចូលរួម​ពី​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​មួយ​ចំនួន អភិបាលក្រុង​សៀមរាប និង​ដៃគូ​ឯកជន​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ពី​ពិភាក្សា​រួច​កិច្ចប្រជុំ​នេះ​បាន​ដាក់​ផែនការ​មួយ​ចំនួន​រួម​មាន ៖ ត្រៀម​រៀបចំ​ឱ្យ​អាជីវករ​ក្នុង​ផ្សារ​នានា​ទូ​ទាំង​ក្រុង និង​ខេត្ត សៀមរាប ដោយ​គិតគូរ​ពី​សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​ដោយ​គិត​ពី​គម្លាត​សង្គម​ជា​សំខាន់ ដើម្បី​ជៀស​ផុត​ពី​ហានិភ័យ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

រៀបចំ​ផែនការ និង​វិធានការ កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​នៅ​ទីផ្សារ ក្នុង​ករណី​តំបន់​មួយ​ចំនួន ត្រូវ​បាន​បិទ​ខ្ទប់​ក្តី ក៏​ត្រូវ​បាន​គិតគូរ​លើ​ការ​ផ្គត់ផ្គង់​ត្រី​សាច់ បន្លែ គ្រឿងទេស ម្ហូបចំណី​ចាំបាច់​នៅ​តែ​មាន​លក់​លើ​ទីផ្សារ ។ ការ​រៀបចំ​កម្មវិធី​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​រវាង​អ្នកទិញ និង​អ្នកលក់ និង​ការ​ទិញ​តាម​អន​ឡាញ ដោយ​លើកទឹកចិត្ត​ដល់​អ្នក​រ៉ឺ​ម៉ក​សម្រាប់​បំរើសេវា​ដឹក​ជញ្ជូន ជា ពិសេស​អ្នក​រ៉ឺ​ម៉ក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកលក់​បោះ​ដុំ និង​អ្នកលក់​ចែកចាយ​បន្ត អ្នក​លក់ដូរ​តូប​តាម​ផ្សារ និង​អ្នក​រ៉ឺ​ម៉ក​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ជំរុញ​ដល់​ភ្នាក់ងារ​ទេសចរ​រណ៍ ប្រតិបត្ដិ​ករ​ទេសចរណ៍ អ្នកបំរើ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យមក​ទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ឆាប់​និង​គ្រប់​ៗ​គ្នា ដើម្បី​ខេត្តសៀមរាប អាច​មាន​លទ្ធភាព​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ឃុំ​អ្នក​ជាប់​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ -​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល បង្កើត​ទំនាក់ទំនង​អ្នកលក់​បោះ​ដុំ និង​អ្នកលក់​ចែកចាយ​បន្ត ។

រៀបចំ​កម្មវិធី ដើម្បី​បង្ករ​ភាព​ងាយស្រួល​ដល់​អ្នក​លក់ដូរ​តូប​តាម​ផ្សារ និង​អ្នក​បោះ​ដុំ និង​រ៉ឺ​ម៉ក​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់ កុំ​ឆ្លៀតឱកាស​តម្លើង​ថ្លៃ​រាល់​ទំនិញ​ទាំងឡាយ ដើម្បី​កេង​ចំណេញ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ ពិសេស​បិទ​ខ្ចប់​ដែល​មាន​ហានិភ័យ​ខ្ពស់ ។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា ទាំង​អ្នក​បាន​ចាក់​វ៉ាក់សាំង និង​អ្នក​មិន​ទាន់​បាន​ចាក់ ដើម្បី​ការពារ​ខ្លួនឯង​និង​ក្រុម​គ្រួសារ ព្រមទាំង​ជា​ការ​លើកទឹកចិត្ត​ដល់ កងកម្លាំង ក្រុមការងារ​សុខាភិបាល ។

៣​ការពារ ៖ ត្រូវ​ពាក់​ម៉ាស​, ត្រូវ​លាងដៃ​, ត្រូវ​គម្លាត​បុគ្គល ។ ៣​កុំ​: កុំ​នៅ​បន្ទប់​បិទ​ជិត​, កុំ​នៅ​កន្លែង​កុះករ​, កុំ​នៅ​ប៉ះពាល់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ