ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បណ្តោះអាសន្ន​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ប្រាសាទកែវ និង​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​២​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០ ២១ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០ ២១ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ ទៅ​លើ​ឈ្មោះ ឡេ​ង សុ​ខេ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ឈ្មោះ ឃាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ត្រូវជា​ស្វាមី និង​ជា​កូន​របស់​លោកស្រី ចឿ​ម ផល្លា ដែល​ករណី​នេះ​ជា​ករណី​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​ខេត្តសៀមរាប ។

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សម្រេច​បិទ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ប្រាសាទកែវ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​បូ​ព៍ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ជា​បណ្ដោះអាសន្ន រហូត​ដល់​មានការ​ចេញ​សេចក្តី​-​ជូនដំណឹង​ជា​ថ្មី ដោយសារ​លោក ឡេ​ង សុ​ខេ​ង បាន​ចេញចូល​ទីតាំង​នេះ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ ។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ និង​ធ្លាប់​បាន​ចេញចូល​ទីតាំង​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​ប្រាសាទកែវ ចាប់ពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ សូម​រួស រាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ ។

រដ្ឋបាល​ខេត្តសៀមរាប​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ