ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​បង្ហាញ​ឈ្មោះ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​១២​នាក់ ក្រោយ​​ស្ត្រី​ម្នាក់​វិជ្ជមាន​កូ​វី​ដ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​បាន​បង្ហាញ​ឈ្មោះ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ចំនួន​១២​នាក់ ក្រោយ​ពី​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​លើ​ស្ត្រី​ម្នាក់​អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។…

ខេត្តកណ្ដាល ៖ អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​បាន​បង្ហាញ​ឈ្មោះ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ចំនួន​១២​នាក់ ក្រោយ​ពី​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​លើ​ស្ត្រី​ម្នាក់​អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នៅ​យប់​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​បាន​រក​ឃើញ​ករណី​ឈ្មោះ ឯម សា​រ៉េ​ត ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ដែល​មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូ​វី​ដ​-១៩ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​នៅ​មើលថែ​ប្ដី​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ។

លោក ប៊ុ​ន ផេង អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ
ស្រាវជ្រាវ​ទាំង​យប់ ដើម្បី​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ ហើយ​ក្រោយ​ពី​បាន​សួរនាំ​ព័ត៌មាន​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​រួម​មាន ៖

• អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ១ នាក់​ឈ្មោះ ប៉ិ ធា​រី ភេទ​ស្រី ទៅ​សួរ​សុខ​ទុក​ផ្ទាល់​នៅ​ពេទ្យ​លោកសង្ឃ
• អ្នក​ពាក់ព័ន្ធ​ប្រយោល​បន្ត​ពី​ឈ្មោះ ប៉ិ ធា​រី ចំនួន ១១​នាក់ ស្នើ​នឹង ០៣​គ្រួសារ ស្នាក់​នៅផ្ទះ​តែ​មួយ មានឈ្មោះ ៖

  1. ឈ្មោះ វុ​ទ្ធី សីហា ភេទ​ប្រុស កូនបង្កើត
  2. ឈ្មោះ វុ​ទ្ធី រី​ណា ភេទ​ស្រី កូនបង្កើត
  3. ឈ្មោះ សៀម មឿ​ន ម្តាយ
  4. ឈ្មោះ សួន ប៉ិ ភេទ​ប្រុស ឪពុក
  5. ឈ្មោះ សៀង ទូច ភេទ​ប្រុស អំ
  6. ឈ្មោះ ង៉ិ​ន យី​ម ភេទ​ស្រី មីង
  7. ឈ្មោះ ផាត រ៉ា​ម៉ា ភេទ​ប្រុស បងថ្លៃ
  8. ឈ្មោះ ផាត ម៉ូ​លី​ន ភេទ​ស្រី ក្មួយ
  9. ឈ្មោះ ផាត ពុទ្ធិ​យុទ្ធ ភេទ​ប្រុស ក្មួយ
  10. ឈ្មោះ ប៉ិ ធីតា ភេទ​ស្រី ប្អូនស្រី
  11. ឈ្មោះ ប៉ិ ស៊ី​ដ​ន ភេទ​ស្រី បងស្រី

បច្ចុប្បន្ន​អាជ្ញាធរ​បាន​ធ្វើការ​ចង់ខ្សែ​ព័ទ្ធ​ផ្ទះ និង​ណែនាំ​ឲ្យ​នៅ​ក្នុងផ្ទះ ដោយ​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍ និង​ប្រជា​ការពារ យាម​ប្រចាំការ​ឃ្លាំមើល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ