ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកតាមរកកូន​ ក៏​ឮសំឡេងស្រែកល្វើយៗ​ពី​ក្នុង​ព្រៃជ្រៅ លុះដើរទៅមើលស្លុតចិត្ត​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ សន្លប់​បាត់ស្មារតី​នៅ​ក្រោម​ដើមឈើ លុះ​ដឹងខ្លួន​ឡើង​ស្រែក​ឱ្យ​គេ​ជួយ ខណៈជនរងគ្រោះ​​និង​មិត្តភក្តិ​នាំគ្នា​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ ដើម្បី​ដើរ​បេះ​បន្លែ និង​ផ្លែ​ឈើ​ព្រៃ យក​​ទៅ​​លក់​នៅ​តាម​ភូមិ​ដូច​សព្វដង លុះ​ពេល​ជន​រង​គ្រោះ​ដើរ​បែក​ពី​​ក្រុម​…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ សន្លប់​បាត់ស្មារតី​នៅ​ក្រោម​ដើមឈើ លុះ​ដឹងខ្លួន​ឡើង​ស្រែក​ឱ្យ​គេ​ជួយ ខណៈជនរងគ្រោះ​​និង​មិត្តភក្តិ​នាំគ្នា​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ ដើម្បី​ដើរ​បេះ​បន្លែ និង​ផ្លែ​ឈើ​ព្រៃ យក​​ទៅ​​លក់​នៅ​តាម​ភូមិ​ដូច​សព្វដង លុះ​ពេល​ជន​រង​គ្រោះ​ដើរ​បែក​ពី​​ក្រុម​ ក៏​ឡើង​លើ​ដើម​ពង្រ​ព្រៃ​ខ្ពស់​១​ដើម ដែល​មានកំ​ពស់​ជាង​១០​ម៉ែត្រ ដើម្បី​បេះ​ផ្លែ​ឈើ ស្រាប់តែ​ជាន់​ប៉ះ​ចំ​មែក​ងា.ប់ ​បណ្តាល​ឱ្យ​បាក់​ធ្លាក់​មក​ដី​សន្លប់​ម្នាក់ឯង អស់​រយ​:​ពេល​យូរ លុះ​ដឹងខ្លួន ក៏​ស្រែកហៅ​ក្រុម​គ្រួសារ ឱ្យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយសារ​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បាន​រៀបចំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ហេតុការណ៍​ខាងលើ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ ដោយ​រក​ឃើញ​ជនរងគ្រោះ​នៅ​វេលា​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ស្ថិត​នៅ​ចំណុច​ស្លេវ ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ឪពុក​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ ឃុន ឡ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួសធ្ងន់​ផ្នែក​ខាងក្រោយ រស់នៅ​ចំណុច​ភ្នំ​ដំបង ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ បាន​បបួល​នាំ​មិត្តភក្តិ​ក្នុងភូមិ​ដើរទៅ​រក​បេះ​បន្លែ និង​ផ្លែ​ឈើ​ព្រៃ តាំងពី​ព្រឹក​ព្រលឹម ដើម្បី​យក​មក​លក់នៅ​ក្នុងភូមិ​ដូច​សព្វដង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​ព្រៃ​ជ្រៅ ជន​រង​គ្រោះបាន​ដើរ​បែក​ចេញពី​​ក្រុម​ ហើយ​ក៏​ឡើង​ទៅ​លើ​ដើម​ពង្រ​១​ដើម ដែល​មានកំ​ពស់​១២​ម៉ែត្រ លុះ​ឡើង​បាន​ត្រឹមតែ​កម្ពស់​៩​ម៉ែត្រ ស្រាប់តែ​ជាន់​ប៉ះ​ចំ​មែកឈើ​​ងា.ប់ ​ស្រាប់​តែ​បាក់​ធ្លា.ក់​ចុះមក​​ក្រោម​ប៉ះ​ទង្គិច​នឹង​ដុំ​ថ្ម បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ។

តាម​ប្រភពដដែលបានបន្តទៀត​ថា នៅ​ពេល​បាត់​កូន​​មិន​​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ក៏​បាន​សួរនាំ​មិត្តភក្តិ ដែល​ដើរទៅ​ជាមួយ ដោយ​គេ​ប្រាប់​ថា បែកផ្លូវ​គ្នា ហើយ​នឹក​ស្មាន​តែ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​ហើយ ព្រោះ​ដល់​ម៉ោង​១១​ព្រឹក​គេ​នាំ​គ្នា​ត្រឡប់​មកវិញ ។ លុះ​ដើរ​រក​រហូត​ដល់​ម៉ោង​៣​រសៀល ស្រប​ពេល​នោះ​គេ​បានឮ​សម្លេង​កូន​គាត់​ស្រែកហៅ​ល្វើយ​ៗ​ចេញពី​ក្នុង​ព្រៃ គាត់​ក៏​ដើរ​សំដៅ​ទៅ​ឃើញ​​កូន​ប្រុស​កំពុង​តែ​ដេក​រង​របួស​នៅ​ក្រោម​ដើម​ពង្រ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល រួច​នាំ​គ្នា​យក​អង្រឹង​សែង​យក​មក​ផ្ទះ ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង ។

​​លោក គឹ​ម សំណាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ជន​រង​គ្រោះ ខាងលើ ពិតជា​មាន​សភាព​ធ្ងន់ធ្ងរ ផ្នែក​ខាងក្រោយ អាច​នឹង​បាក់ឆ្អឹង​ចង្កេះ ខណ​:​ធ្លា.ក់​ពីលើ​ដើមឈើ​ខ្ពស់ បុក​ទង្គិច​ប៉ះ​ចំ​ដុំ​ថ្ម​នៅ​ខាងក្រោម ទើប​ក្រោយ​ពី​ពិនិត្យ និង​ព្យួរសេរ៉ូម​ឱ្យ​មាន​កម្លាំង​រួច​មក ក្រុម​គ្រូពេទ្យ​បាន​រៀបចំ​ឯកសារ ដើម្បី​នឹង​បញ្ជូនបន្ត​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ