ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុកស្ទឹងហាវ​៤៤គ្រួសារធ្វើចត្តាឡីស័កនៅផ្ទះ ក្រោយ​ពាក់ព័ន្ធ​​​អ្នកវិជ្ជមានកូវីដ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​​ខេត្តព្រះសីហនុ ៖ លោក​ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥​ មេ​សា ឆ្នាំ​​២០២១​នេះ…

​​ខេត្តព្រះសីហនុ ៖ លោក​ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥​ មេ​សា ឆ្នាំ​​២០២១​នេះ មាន​ពលរដ្ឋ​ចំនួន​៤៤​គ្រួសារ ក្នុងស្រុក​ស្ទឹង​ហាវ កំពុង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​តាម​ផ្ទះ ក្រោយ​អាជ្ញាធរ​រក​ឃើញ​ថា​មានការ​ពាក់​ព​ន្ធ័​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ។

បើ​តាម​លោក​អភិបាលស្រុក​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១៥​ មេ​សា​ ឆ្នាំ​២០២១​ ដដែល ការ​យក​សំណាក​លើក​ទី​១ អ្នក​ធ្វើ​ច​ត្តា​ឡី​ស​ក័​ទាំងអស់ មិន​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩នោះ​​ទេ ប៉ុន្តែ​ការ​ធ្វើ​ច​ត្តា​ឡី​ស​ក័​កំពុង​ធ្វើ​បន្ត​តាម​​វិធានការ​ និង​ថា​ ប្រជា​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័​ក្នុងស្រុក​ស្ទឹង​ហាវ ចូលរួម​អនុវត្តន៍​បាន​ល្អ​តាម​វិធានការ​ដែលបាន​កំណត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ