ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​សាលា​រាជធានី​ បង្ហាញ Link ដើម្បី​រង់​ចាំ​ឆ្លើយ​តប​ច​ម្ង​ល់​ពលរដ្ឋជុំវិញ​ការបិទ​​ខ្ទប់​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនេយ្យ​ហ្វេ​ស​បុក​ផ្លូវ​ការណ៍​របស់​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ ជូន​សា​ធារ​ណជន និង​បងប្អូន​ប្រជា​​ពលរដ្ឋ​ដែល​មាន​ច​ម្ង​ល់​អំពី​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ អាច​ចូល​ទៅ​ក្នុង Link…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនេយ្យ​ហ្វេ​ស​បុក​ផ្លូវ​ការណ៍​របស់​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ ជូន​សា​ធារ​ណជន និង​បងប្អូន​ប្រជា​​ពលរដ្ឋ​ដែល​មាន​ច​ម្ង​ល់​អំពី​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ អាច​ចូល​ទៅ​ក្នុង Link មួយ​ដែល​មានឈ្មោះ https://t.me/ppcityhall ដើម្បី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​បកស្រាយ​ច​ម្ង​ល់​របស់​បងប្អូន ។

ក្នុង​អត្ថន័យសារដែលបង្ហោះ​លើ​​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់​របស់​លោក​បាន​សរសេរ​ថា « តើ​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​ធ្វើការ​រកស៊ី​បាន​ទេ ? តើ​ខ្ញុំ​អាច​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ​បាន​ទេ?​ តើ​ខ្ញុំ​អាច​ចេញ​ទៅ​ចាក់​វាំ​ក់​សាំង​ការពារ​កូ​វី​ដ​-១៩​បាន​ទេ? បើ​បងប្អូន​មាន​សំនួរ​ពាក់ព័ន្ធ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ សូម​ចុច និង​សួរនាំ​តាម Link នេះ https://t.me/ppcityhall​។ យើងខ្ញុំ​រង់ចាំ​ឆ្លើយ​តប ពន្យល់ និង​ជម្រាប​ជូន ដើម្បី​​ស្រាយ​ច​ម្ង​ល់​របស់​បងប្អូន​។ សូម​អរគុណ » ។

គួរ​រំលឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ បាន​ចេញ​នូវ​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ នៅ​ក្នុង​សេចក្តីសម្រេច​នោះ មាន​១០​ប្រការ ដែល​ចែង​អោយ​រដ្ឋបាល​រាជធានី​ខេត្ត​ដែល​ឋិត​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវ​បំពេញ និង​អនុវត្ត​អោយ​មាន​ខ្ជាប់ខ្ជួន ។

សេចក្តីសម្រេច​ដដែល​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​អនុញ្ញាតអោយ​មានការ​បន្តដំណើរ​ចូល ឬ​ឆ្លងកាត់ តំបន់​បិទ​ខ្ទប់​បាន ដោយ​ការ​លើកលែង​ទាំង​អស់នោះ មាន​ចែង​រួច​ជា​ស្រេច នៅ​ក្នុង​សេចក្តីសម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ