ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ព្រមាន​បិទ​ឃ្លាំង​លក់​រថយន្ត​ទាំងអស់​ក្នុង​រាជធានី​ បើ​នៅ​តែ​បំពាន បន្ត​បើក ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ចុះ​បិទ​ឃ្លាំង​លក់​រថយន្ត​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ បើ​ម្ចាស់​ឃ្លាំង​ទាំងនោះ​នៅ​តែ​បំពាន បន្ត​បើក​អាជីវកម្ម​របស់​ខ្លួន​ទៀត ដោយ​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ចុះ​បិទ​ឃ្លាំង​លក់​រថយន្ត​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ បើ​ម្ចាស់​ឃ្លាំង​ទាំងនោះ​នៅ​តែ​បំពាន បន្ត​បើក​អាជីវកម្ម​របស់​ខ្លួន​ទៀត ដោយ​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ញើ​សារ​ព្រមាន​មួយ ទៅ​កាន់​ម្ចាស់​ឃ្លាំង​រថយន្ត សូម​បញ្ឈប់​អាជីវកម្ម​ជា​បន្ទាន់ បើ​មិន​ចង់​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​។

ការ​ព្រមាន​នេះ​ធ្វើ​​ឡើង ក្រោយ​​ពីទទួល​​ព័ត៌មាន​ថា ​មាន​ឃ្លាំង​លក់​រថយន្ត​ខ្លះ​នៅ​តែ​បំពាន ហើយ​នៅ​បន្ត​លក់​រថយន្ត​ដោយ​មិន​ចូលរួម​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តីសម្រេច​បន្ទាន់ ដោយ​ប្រកាស​បិទ​រាជធានី​ភ្នំពេញ​ទាំងស្រុង និង​ក្រុង​តា​ខ្មៅ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​វេលា​ម៉ោង០០​និង​០០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ