ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខឆ្លងកូវីដបន្តលេខ៣ខ្ទង់៖ ថ្ងៃនេះរកឃើញបន្ថែម ៣៤៤នាក់ ភ្នំពេញនាំមុខដល់ទៅ២៤៣នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ១៥​ ខែមេសា ឆ្នាំ២០២១នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤៤ នាក់…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ១៥​ ខែមេសា ឆ្នាំ២០២១នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤៤ នាក់ បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៣៣៩ នាក់ ករណីនាំចូល ៣ នាក់ និងពលករខ្មែរមកពីប្រទេសថៃ ១ នាក់ ។ ខណៈការព្យាបាលជាសះស្បើយមានចំនួន ២៩ នាក់ (២៨នាក់ព្រឹត្តការណ៍សហគមន៍) ។

ក្រសួងសុខាភិបាលបានឱ្យដឹងបន្តថា រកឃេីញករណីឆ្លងថ្មីចំនួន ៣៤៤នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍មានចំនួន ៣៣៩នាក់ ក្នុងភូមិសាស្ត្រចំនួន ៨ រាជធានី-ខេត្ត ក្នុងនោះភ្នំពេញការឆ្លងនៅមានស្ថានភាពធ្ងន់ធ្ងរ ដល់ទៅ ២៤៣ នាក់ ខេត្តស្វាយរៀង ៧១ នាក់ ខេត្តកណ្ដាល ៨ នាក់ ខេត្តព្រះសីហនុ ៦ នាក់ ខេត្តកោះកុង ៥ ខេត្តក្រចេះ ២ នាក់ ខេត្តតាកែវ ៣ នាក់ និងខេត្ត សៀមរាប ១ នាក់ ។


ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍មានការកើនឡើងជាខ្លាំង សរុបកេីនដល់ ៤៦៧៦នាក់ នៃអ្នកឆ្លងសរុប ៥២១៨នាក់ ។ កំពុងកសម្រាកព្យាបាលតាមមន្ទីរពេទ្យខេត្ត-រាជធានីមានចំនួន ២៨៥៨នាក់ និងអ្នកជាសះស្បើយសរុប ២៣១៩នាក់ ខណៈអ្នកស្លា.ប់ដោយកូវីដ ១៩ បានឡើងដល់ ៣៦នាក់ ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ក្នុងសារពិសេស កណ្តាលអាធាត្រឈានចូលដល់ថ្ងៃទី១៥ ខែមេសា ថា ស្តីពីការបិទរាជធានីភ្នំពេញ និង ទីក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងនិងការរីករាលដាលនៃវីរុស កូវីដ-១៩ ថា «ពេលនេះកម្ពុជា កំពុងស្ថិតក្នុងមាត់ជ្រោះមរណៈ ប្រសីនបើមិនខំប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋនិងប្រជាជន ពិសេសការចូលរួមគាំទ្រពីប្រជាជន ហើយរដ្ឋនឹងបំពេញបន្ថែម»។


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ