ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាព​បិទ​ខ្ទប់​ចរាចរណ៍​ចេញចូល​ព្រំ​ប្រទល់​ខណ្ឌមាន​​ជ័យ-​ក្រុង​តា​ខ្មៅនាព្រឹកនេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បន្ត​បិទ​ខ្ទប់​ការ​ចេញចូល​តំបន់ហាមឃាត់…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បន្ត​បិទ​ខ្ទប់​ការ​ចេញចូល​តំបន់ហាមឃាត់ ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ( រង្វង់​មូល​ព្រះ​នរាយណ៍ ) ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​។

ការ​បិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ​ហាមឃាត់​ខាងលើ គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន កម្លាំង​នគរបាល​ខេត្តកណ្តាល ចូលរួម​សហការ ដោយ​បិទ​ខ្ទប់​នៅ​ចំណុច​ដដែល​ខាងលើ មិន​អោយ​បងប្អូន​ពលរដ្ឋ​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​អាច​ចូល​ទៅ​ក្នុង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល​បាន​ឡើយ ។ ប៉ុន្តែ​ការ​បិទ​ខ្ទប់​នៅ​ចំណុច​ខាងលើ​នេះ ក៏​លើកលែង​នូវ​ករណី​មួយ​ចំនួន​ដូចដែល​មាន​ចែង ក្នុង​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា ស្ថានភាព​ចរាចរណ៍​នៅ​ចំណុច​បិទ​ខ្ទប់​ខាងលើ គឺ​ហាក់​មាន​ភាព​កកស្ទះ​គួរសម​ផង​ដែរ ដោយសារ​តែ​បងប្អូន​ពលរដ្ឋ​ទូទៅ មានការ​សម្រុក ចេញ និង​ចូល​ច្រើន ​តាំង​​ពី​ភ្នំពេញ​ទៅ​កាន់​ក្រុង​តា​ខ្មៅ និង​ពី​តា​ខ្មៅ​ចូល​ភ្នំពេញ​ជាដើម ។

គួរ​រំលឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ បាន​ចេញ​នូវ​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​ខ្ទប់​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ នៅ​ក្នុង​សេចក្តីសម្រេច​នោះ មាន​៩​ប្រការ ដែល​ចែង​អោយ​រដ្ឋបាល​រាជធានី​ខេត្ត​ដែល​ឋិត​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវ​បំពេញ និង​អនុវត្ត​អោយ​មាន​ខ្ជាប់ខ្ជួន ។

សេចក្តីសម្រេច​ដដែល​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​អនុញ្ញាត្តិ​អោយ​មានការ​បន្តដំណើរ​ចូល ឬ​ឆ្លងកាត់ តំបន់​បិទ​ខ្ទប់​បាន ដោយ​ការ​លើកលែង​ទាំង​អស់នោះ មាន​ចែង​រួច​ជា​ស្រេច នៅ​ក្នុង​សេចក្តីសម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ