ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១៧៨​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​៣៨​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១៧៨​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣៨​នាក់​។ ក្រសួង​បាន​បន្ត​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នេះ​មាន​១៧៧​នាក់ គឺជា​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​១​នាក់​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​។ ចំណែក​អ្នក​ព្យាបាល​ជា​សះស្បើយ​៣៧​នាក់​ជា​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១៧៨​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣៨​នាក់​។

ក្រសួង​បាន​បន្ត​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នេះ​មាន​១៧៧​នាក់ គឺជា​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​១​នាក់​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​។ ចំណែក​អ្នក​ព្យាបាល​ជា​សះស្បើយ​៣៧​នាក់​ជា​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​១​នាក់​ជា​អ្នក​អ្នកដំណើរ​។

ក្រសួង​បាន​បញ្ជាក់​ថា រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​១៧៨​នាក់ (​ឆ្លង​ពី​សហគមន៍ ១៧៧​នាក់​) រួម​មាន​៖ ភ្នំពេញ​១៤៩​នាក់ ខេត្តកណ្ដាល​១៤​នាក់ ខេត្ត​ព្រះ​សីហ​នុ​៦​នាក់ ខេត្តស្វាយរៀង​៣​នាក់ ខេត្តកំពង់ស្ពឺ​២​នាក់ ខេត្ត​ត្បូងឃ្មុំ​១​នាក់ ខេត្តសៀមរាប​១​នាក់ ខេត្តតាកែវ​១​នាក់ អ្នក​ឆ្លង​ចូល​កម្ពុជា​១​នាក់​។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​ពី​សហគមន៍​សរុប​កើន​ដល់​៤៣៣៧​នាក់​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ទូ​ទាំង​ប្រទេស​៤៨៧៤​នាក់ អ្នក​សម្រាក​ព្យាបាល ២៥៤៤​នាក់ និង​អ្នក​ស្លា​.​ប់​៣៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ