ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់ នៅ​ខណ្ឌ​ចំនួន​៣ ក្នុង​ក្រុងភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កងកម្លាំង សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រចាំការ​នៅ​ទីតាំង និង​ពិនិត្យ​មើល​ទីតាំង​បិទ​ខ្ទប់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​បាន​នាំ​យក​ជា​សម្ភារ ទឹក​សុទ្ធ មី និង​ថវិកា​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ផង​ដែរ ។
ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ​ខណ្ឌ​មួយ​ចំនួន ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ