ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ផ្សារ​ចាស់ ៖ រក​ឃើញ​អាជីវករ​ជិត​២០​នាក់​វិជ្ជមាន​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ឆ្លង​កូ​វី​ដ​១៩ គឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ព្រោះ​គិត​ត្រឹម​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ឆ្លង​កូ​វី​ដ​១៩ គឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ព្រោះ​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់​ចំនួន​១៨​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ក្នុង​សេចក្តីណែនាំ​ស្តី​ពី «​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​» ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​វិ​ឌ្ឍ​ន៍​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ដែល​មានការ​ឆ្លង​ជា​បន្តបន្ទាប់​ក្នុង​ចំណោម​បងប្អូន​អាជីវករ គួរ​ឱ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវ​មាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ក្រើនរំលឹក និង ណែនាំ​ចំនួន​៤​ចំណុច ដូច​ខាងក្រោម ៖

១- ដើម្បី​ចៀសវាង​ការ​ពិន័យ​អន្តរការណ៍ និង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៖ សូម​បងប្អូន អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​-​ចូល​ផ្សារ​ចាស់ គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២១ មក ដែល​មិន​ទាន់​បាន​អញ្ជើញ​ទៅ​យក​សំណាក ត្រូវ​រួសរាន់​តៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​បន្ទាន់ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក និង​វិទ្យាល័យ​បឹង​ត្របែក ព្រមទាំង​ត្រូវ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពោល​គឺ​ត្រូវ​នៅ​ក្នុងផ្ទះ ឬ​បន្ទប់​ដាច់​ដោយឡែក​គ្រប់ពេលវេលា​ទាំងអស់ ក្នុង​រយៈពេល​១៤​ថ្ងៃ ហាម​ដាច់ខាត​ដើរ​ចេញ​ក្រៅ​ផ្តះ ឬ​បន្ទប់ ឬ​ទីកន្លែង​ដែល​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ។

២- ចំពោះ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ ដែល​មិន​ព្រម​សហការ​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឱ្យ​បន្ត​អាជីវកម្ម​លក់ដូរ ឬ​ចេញ​-​ចូល​មក​បម្រើ​ការងារ​របស់​ខ្លួន​ឡើយ នៅ​ពេល​ដែល​ផ្សារ​នេះ​ត្រូវ​បាន​បើក​ដំណើរការ​ចា​ប្រក្រតី​ឡើង​វិញ​។

៣- ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​រស់នៅ​ក្បេ​រ​ខាង​ជាមួយ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ​ចាស់ ក្នុង​កាលៈទេសៈ​នេះ ដាច់ខាត​គឺ​មិន​ត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​ឡើយ និង​ត្រូវ​ចូលរួម​ឃ្លាំមើល​ពី​ការ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​របស់​ពួក​គាត់ ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា មាន​បុគ្គល​ណាមួយ​មិន​ព្រម​អនុវត្ត ឬ​អនុវត្ត​មិន​បាន​ព​បេ​ញ​លេញ​តាម​វិធាន​ច​ត្តា​ឡី​ស័ក សូម​បងប្អូន​ប្រជាពលរដ្ឋ ធ្វើការ​ណែនាំ និង​រាយការណ៍​ជា​បន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​ទំនាក់ទំនង​ទៅ​កាន់​លេខ ១២៩៩ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​រក្សា​ការ​សម្ងាត់​ជូន ដើម្បី​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​បាន​ទាន់​ពេលវេលា ចៀសវាង​ការ​ច​ម្លើ​ង​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ក្នុង​មូលដ្ឋាន​ភូមិ​-​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។

៤- អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ដែល​មាន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ កំពុង​រស់នៅ​ក្នុង​មូលដ្ឋាន​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង ត្រូវ​ចុះ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​ពួក​គាត់​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ និង​ត្រូវ​ដាក់​កម្លាំង​គ្រប់គ្រង ឃ្លាំមើល ណែនាំ និង​មាន​ចំណារ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ធានា​ថា​ពួក​គាត់​ពិតជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​ច​ត្តា​ឡី​ស័ក និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ