ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក អណ្តាតភ្លើង​លេប​ត្របាក់​ខ្ទេច​អស់​ជាង​១​ម៉ឺន​ដុល្លារ ម្ចាស់​យំ​លែង​ចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្វះ​តែ​២០​នាទី​ប៉ុណ្ណោះ ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​ម​ណ្ឌា​ទេវី​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម​យាងចុះ​មក​ដល់​នោះ ស្រាប់តែ​មាន​ឧប្បត្តិហេតុ​ឆ្លង​ចរន្តអគ្គិសនី​មួយ​បាន​កើតឡើង​បង្ក​ជា​អណ្ដាតភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឱ្យ​ខូចខាត​ទាំងស្រុង​បើ​គិត​ជា​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង​១​ខ្នង​ទៀត​រង​ការ​ខូចខាត​ខ្លះ​ៗ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ចេញ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ទៅ​បាញ់​ពន្លត់​។…

រាជធានី​ភ្នំពេញ ៖ ខ្វះ​តែ​២០​នាទី​ប៉ុណ្ណោះ ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​ម​ណ្ឌា​ទេវី​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម​យាងចុះ​មក​ដល់​នោះ ស្រាប់តែ​មាន​ឧប្បត្តិហេតុ​ឆ្លង​ចរន្តអគ្គិសនី​មួយ​បាន​កើតឡើង​បង្ក​ជា​អណ្ដាតភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឱ្យ​ខូចខាត​ទាំងស្រុង​បើ​គិត​ជា​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង​១​ខ្នង​ទៀត​រង​ការ​ខូចខាត​ខ្លះ​ៗ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ចេញ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ទៅ​បាញ់​ពន្លត់​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ជិត​ភ្លឺ ត្រូវ​នឹង​ថៃ្ង​ពុធ ទី​១៤ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ផ្ទះ​ខាងលើ​នេះ គឺជា​ផ្ទះថ្ម​ល្វែង​មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​១០​ម៉ែត្រ​ដែល​មាន​ម្ចាស់​ឈ្មោះ ភោគ ធា​រី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ បណ្ដាល​ឲ្យ​បន្ទប់​ដាក់​គ្រឿងទេស​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ រួម​ជាមួយ​គ្រឿងទេស​ទាំងអស់​ដែល​មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​រង​ការ​ខូចខាត​ទាំងស្រុង ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ម្ចាស់ផ្ទះ​បាន​លក់ដូរ​ចាប់តាំងពី​វេលា​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ទើប​បិទទ្វារ​ចាក់សោ ហើយ​ចូល​ដេក​លង់លក់​នៅ​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់​។ លុះ​រហូត​ដល់​ពេល​កើតហេតុ ខណៈ​នៅ​ខ្វះ​តែ​២០​នាទី​ប៉ុណ្ណោះ​ដល់​ពេល​ដែល​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​ម​ណ្ឌា​ទេវី​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម​យាងចុះ​មក​ដល់ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ឧប្បត្តិហេតុ​ឆ្លង​ចរន្តអគ្គិសនី​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ ម្ចាស់ផ្ទះ​ខាងលើ ពុំ​បានដឹង​ឡើយ តែ​ត្រូវ​បាន​អ្នក​ជិតខាង​ដែល​កំពុង​រង់ចាំ​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ហៅ ទើប​ម្ចាស់ផ្ទះ​ភ្ញាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រមទាំង​នាំ​គ្នា​ជួយ​ពន្លត់ តែ​អត់​ឈ្នះ​ឡើយ ។

ភ្លាម​ៗ​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​សង្កាត់​ចោម​ចៅ​ទី​៣ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចេញ​អន្តរាគមន៍​ព្រមទាំង​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ការិយាល័យ​បង្ការ សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ទៅ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត​ស្មើនឹង​១៦​ម៉ែត្រគូប ទើបបាន​ពន្លត់​ចប់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ជិត​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ