ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ញ​ចុះ​ពិនិត្យ​ស្ថានភាព បិទ​ខ្ទប់​តំបន់ ក្នុង​ខណ្ឌមានជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អ​ញ្ចើ​ញ​ចុះ​ពិនិត្យ​ស្ថានភាព បិទ​ខ្ទប់​តំបន់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចំនួន​៣ ក្នុង​ខណ្ឌមានជ័យ គឺ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១, សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ។

សង្កាត់​ទាំង​៣​ខាងលើ​នេះ ត្រូវ​បាន​រក​ឃើញ​ថា ជា​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។ ហើយ​ការ​បិទ​ខ្ទប់ គឺ​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ​ៗ នា​ថ្ងៃ​ទី​១០ មេ​សា រហូត​ដល់​ថ្ងៃ​ទី​២៣ មេ​សា ។

ក្នុង​ការ​ចុះ​ពិនិត្យ​តំបន់​ភូមិសាស្ត្រ​ខាងលើ គេ​ក៏​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ធំ​ៗ​មួយ​ចំនួន អញ្ជើញ​ចូលរួម​ផង​ដែរ ក្នុង​នោះ​មាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​មួយ​ចំនួន និង​អភិបាល​ខណ្ឌ​ចំនួន​៣​ចូលរួម មាន​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ដែល​ជា​ខណ្ឌ​មាន​តំបន់​រីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​របស់​សម្តេច​ក្រឡាហោម​ខាងលើ ក៏​មានការ​ផ្តល់​ទឹក​សុទ្ធ និង​មី​ជា​ច្រើន​កេស រួម​ជាមួយ​ថវិកា​មួយ​ចំនួន​ជូន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​ការ​យក​ដោះស្រាយ​លើ​កង្វះខាត​ផ្សេង​ៗ ក្នុង​ពេល​បំពេញភារ​កិច្ច​ដោះស្រាយ​លើ​បញ្ហា​ជំងឺ​កូ​វី​ដ ។ នៅ​ព្រឹក​ថ្ងៃខែ​ដដែល ក្រោយ​ចុះ​ពិនិត្យ​ហើយ​នោះ សម្តេច​នឹង​អ​ញ្ចើ​ញ​បន្ត​ចុះ​ទៅ​ពិនិត្យ​ទៅ​តំបន់​បិទ​ខ្ទប់​មួយ​ចំនួន​ទៀត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ