ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អកុសល ខណៈ​រាយ​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​ក្នុង​ប្រឡាយ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​វ័យ​៥៤​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​និង​កូន ខណៈ​ដែល​គាត់​ទៅ​រាយ​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​នៅ​ក្នុង​ប្រឡាយ ហើយ​ភ្លាត់​មិន​បាន​ប្រយ័ត្ន​ក៏​បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ប្រឡាយ​គួរ​ឲ្យ​សង្វេគ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងែ​ទី​១៣ ខែមេសា ឆ្នាំ​២០២១…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​វ័យ​៥៤​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​និង​កូន ខណៈ​ដែល​គាត់​ទៅ​រាយ​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​នៅ​ក្នុង​ប្រឡាយ ហើយ​ភ្លាត់​មិន​បាន​ប្រយ័ត្ន​ក៏​បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ប្រឡាយ​គួរ​ឲ្យ​សង្វេគ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងែ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​បុស្ស ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​កើតហេតុ​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សៅ ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​បុស្ស ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ បាន​ទូរស័ព្ទ​រាយការណ៍​មក​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន ថា មា​នក​ណី​រាយ​ខ្សែភ្លើង​ឆក់​ត្រី ភ្លាត់ស្នៀត​បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លា​.​ប់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន និង​លោកគ្រូ​ពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​ស្វាយ​តា​យាន បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ ។

បន្ទាប់​ពី​សមត្ថកិច្ច និង​គ្រូពេទ្យ​ពិនិត្យ​រួច​មក លទ្ធផល​ឃើញ​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​សៅ ហន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ក្នុង​ប្រឡាយ​ទឹក​ខាងត្បូង​ផ្ទះ ដែល​ចម្ងាយ​ប្រហែល​៤៥​ម៉ែត្រ​ដើម្បី​ឆក់​ត្រី តែ​ជា​អកុសល​ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​ខ្លួនឯង បណ្តាល​អោយ​ស្លា​.​ប់​នៅ​ក្នុង​ប្រឡាយ​ទឹកតែ​ម្តង ហើយ​ជន​រង​គ្រោះ​ក៏​មាន​ប្រពន្ធ​ឈ្មោះ ភឹ​ម សា​វ៉​ន់ អាយុ​៤៥​ឆ្នាំ ។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​មូលហេតុ គឺ​ដោយ​ការ​តែ​ការ​ធ្វេសប្រហែស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឆក់​ខ្លួន​រហូត​ដល់​បាត់​បង់ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ