ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ ត្រៀមសាងសង់ឈាបនដ្ឋានបូជាសព ដែលស្លា.ប់ ដោយសារជំងឺកូវីដ១៩

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ៖ ខេត្តតាកែវ ត្រៀមសាងសង់ឈាបនដ្ឋានបូជាសព ដែលស្លាប់ ដោយសារជំងឺកូវីដ១៩។ ទីតាំងនេះ ស្ថិតនៅ​ភូមិ​តា​ស្រែ​១​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។ ការចុះទៅពិនិត្យមើល…

ខេត្តតាកែវ៖ ខេត្តតាកែវ ត្រៀមសាងសង់ឈាបនដ្ឋានបូជាសព ដែលស្លាប់ ដោយសារជំងឺកូវីដ១៩។ ទីតាំងនេះ ស្ថិតនៅ​ភូមិ​តា​ស្រែ​១​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។

ការចុះទៅពិនិត្យមើល និងបោះបង្គោលព្រំប្រទល់រដ្ឋបាលព្រៃឈើ សម្រាប់ទុកសាងសង់ឈាបនដ្ឋាន បូជាសព ដែលស្លាប់​ដោយសារជំងឺកូវីដ១៩ នៅក្នុងខេត្តតាកែវ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៣០នាទីព្រឹក​។

ការងារនេះ ដឹកនាំដោយ​លោក ខាន់ សុខា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានដឹកនាំលោក​ស្នងការរង នៃស្នងការនគរបាលខេត្ត តំណាងឲ្យលោកស្នងការខេត្ត តំណាងផ្នែកតំបន់ប្រតិបត្តិសឹករងខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយ នាយរង និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ លោកអភិបាលស្រុក លោកនាយក​រដ្ឋបាលសាលាស្រុក និងលោកប្រធានអនុប្រធានការិយាល័យពាក់ព័ន្ធ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក​អធិការ​រងនគរបាលស្រុក និងលោកមេឃុំ ក្រុមប្រឹក្សាឃុំខ្វាវ លោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវ៕ ដោយ៖ ទុយ ប៊ុនរី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ