ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញចូល​ជា​បណ្តោះអាសន្ន​ផ្សារ​ក្រោម ខណៈ​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​១​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញចូល​ជា​បណ្តោះអាសន្ន​ផ្សារ​ក្រោម និង​ករណី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ១​នាក់​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស…


ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញចូល​ជា​បណ្តោះអាសន្ន​ផ្សារ​ក្រោម និង​ករណី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ១​នាក់​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាល ដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០ ខែកុម្ភៈ ឆ្នាំ​២០២១ ខេត្តសៀមរាប បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​១​នាក់ នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ឈ្មោះ អ៊ឹ​ង ខៃ​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​ក្រោម រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជា​បុគ្គល​ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ឈ្មោះ ពុធ សំអាត កាលពី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ និង​ជា​ករណី​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​បើករថយន្ត​តាក់ស៊ី​។

រដ្ឋបាល​ខេត្ត សូម​បញ្ជាក់​ជូន​ថា លោក អ៊ឹ​ង ខៃ​លី បាន​ជួប​ជាមួយ លោក ពុធ សំអាត នៅ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​ទា​កាញ់ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ត្រូវ​បាន​បិទ​អាជីវកម្ម​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១​។ ទន្ទឹម​គ្នា​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សម្រេច​បិទ​ផ្សារ​ក្រោម ស្ថិត​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​បើក​ឡើង​វិញ​ក្រោយ​ស្ថានភាព​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ និង​អ្នក​លក់ដូរ និង​អ្នក​ចេញចូល​ផ្សារ​ក្រោម ចាប់ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។ រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕​ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ