ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ស​ល់​កន្ត្រាក់ បំផ្លាញផ្ទះ៦​ខ្នង បាត់បង់ជីវិតក្មេងប្រុសម្នាក់ នៅបន្ទា​យមាន​ជ័យ

3 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​កុមា​រា​ម្នាក់​អាយុ​០៥​ឆ្នាំ បាន​ស្លា​.​ប់​ដោយ​ផ្ទះ​បាក់​សង្កត់ និង​ផ្ទះ​ចំនួន​០៦​ខ្នង បាន​រង​ការ​ខូចខាត​ធ្ងន់​-​ស្រាល ដោយ​គ្រោះ​ធម្មជាតិ​ខ្ស​ល់​កន្ត្រាក់ ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១២…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​កុមា​រា​ម្នាក់​អាយុ​០៥​ឆ្នាំ បាន​ស្លា​.​ប់​ដោយ​ផ្ទះ​បាក់​សង្កត់ និង​ផ្ទះ​ចំនួន​០៦​ខ្នង បាន​រង​ការ​ខូចខាត​ធ្ងន់​-​ស្រាល ដោយ​គ្រោះ​ធម្មជាតិ​ខ្ស​ល់​កន្ត្រាក់ ។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ នៅ​ភូមិប​ល្ល័​ង្គ​ជ្រៃ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទា​យមាន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​រដ្ឋបាល​ឃុំ​សឿ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខ្ស​ល់​កន្ត្រាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១២ នៅ​ភូមិប​ល្ល័​ង្គ​ជ្រៃ ឃុំ​សឿ ស្រុក​មង្គល​បូ​រី មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ ជាមួយនឹង​ខ្ស​ល់​កន្ត្រាក់ បាន​បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង ក្នុង​នោះ​០៣​ខ្នង​ខូចខាត​ធ្ងន់ ០៣​ខ្នង​ខូចខាត​ស្រាល និង​ខូច​ខ្ទេច​ម៉ូតូ​ចំនួន​០២​គ្រឿង ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ជាមួយ​គ្នា​នេះ​បណ្តាល​ឲ្យ​កុមា​រា​ម្នាក់​ឈ្មោះ អឿ​ន វី​អែន អាយុ​០៥​ឆ្នាំ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយសារ​សរសរ​ជើង​តាង​ផ្ទះ ប្រវែង​ប្រហែល​០៣​ម៉ែត្រ រលំ​ដួល​ដ​ង្ក​ត់ ។ ក្មេង​ប្រុស​រង​គ្រោះ មាន​ម្តាយ​ឈ្មោះ រ៉ា​ក់ ស្រី​នេ​ត និង​ឪពុក​ឈ្មោះ ចាំ អឿ​ន នៅ​ភូមិប​ល្ល័​ង្គ​ជ្រៃ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គ្រួសារ​នេះ មានកូន​ចំនួន​០៣​នាក់ ស្រី​០១​នាក់ ក្មេង​រង​គ្រោះជា​កូន​ទី​០៣ ។ នៅ​មុន​ពេល់​កើតហេតុ​ទាំង​ម្តាយ​ឪពុក​និង​កូន​០៣​នាក់ បាន​នៅ​អង្គុយ​និង​ដេក​លេង​អង្រឹង​ក្រោមផ្ទះ នៅ​ពេល​មាន​ហេតុការណ៍​ភ្លៀង​ធ្លាក់ និង​ខ្ស​ល់​កន្ត្រាក់​កើតឡើង ​ម្តាយ​ឪពុក​និង​កូន​០២​នាក់​ធំ​ៗ បាន​រត់​រួច នៅ​តែ​ក្មេង​រង​គ្រោះ​ដេក​អង្រឹង​លេង​មិន​មាន​អ្នក​ជួយ ត្រូវ​ខ្ស​ល់​កួច​ផ្ទះ និង​ដួល​រលំ​សរសរ​ជើង​តាង​ប្រវែង​ប្រហែល​០៣​ម៉ែត្រ​សង្កត់​ស្លាប់​តែ​ម្តង ។

សព​ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើ​បុ​ណ្យា​តាម​ប្រពៃណី​ទាំង​ក្តី​អាឡោះអាល័យ​ជា​ពន់ពេក ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ