ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​យុវជន​ទាំង​៥​ថា «​គ្មាន​គំនុំ​អ្វី​ទេ គ្រាន់តែ​ធ្វើ​សកម្មភាព​ជា​ល្បែង​កម្សាន្ត​ដៃ​»

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​យុវជន​១​ក្រុម​ដែល​ស្ទាក់​កប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​បាន​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់​ទៀត កាលពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែមេសា ថែម​ទាំង​ដកហូត​បាន​កាំបិត និង​កាំភ្លើងខ្លី​ប្រើ​ហ្គា​ស​ចំនួន​១​ដើម​ទៀង​ផង​។ លោក…

ខេត្តបាត់ដំបង ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​យុវជន​១​ក្រុម​ដែល​ស្ទាក់​កប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​បាន​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់​ទៀត កាលពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែមេសា ថែម​ទាំង​ដកហូត​បាន​កាំបិត និង​កាំភ្លើងខ្លី​ប្រើ​ហ្គា​ស​ចំនួន​១​ដើម​ទៀង​ផង​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានឱ្យ​ដឹង​ថា ជន​ទំនើង​ទាំង​០៥​នាក់​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន​។

លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១១ ខែមេសា កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​៣​នាក់ គឺ​១.​ឈ្មោះ សម្បត្តិ រតន​: ហៅ ណា​ក់ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក​ក្រុង​បាត់ដំបង ២.​ឈ្មោះ ហេង ទិ​ត្យា ហៅ ចិន អាយុ​១៩​ឆ្នាំ នៅ​ភូមិ​តា​កុក ឃុំ​ន​រា ស្រុ​ម​សង្កែ និង​៣.​ឈ្មោះ ធឿ​ន លី​ហុង ហៅ ព្រំ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ស្ដី​លើ ឃុំ​ព្រែក​ហ្លូ​ង ស្រុក​ឯក​ភ្នំ​។

ក្រោយ​ពី​ធ្វើការ​សួរនាំ​រួច នៅ​ថ្ងៃ​ទី​១២ មេ​សា កម្លាំង​របស់​លោក​បាន​ទទួលបញ្ជា​ពី​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា ឱ្យ​តាម​ឃាត់ខ្លួន​បក្សពួក​ក្រុម​នេះ​បាន​ចំនួន​២​នាក់​ទៀត គឺ​ឈ្មោះ ណ​ន និ​ត ហៅ នឹម អាយុ​២០​ឆ្នាំ នៅ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល និង ឈ្មោះ​ច័ន្ទ សិលា អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

លោក​បាន​បញ្ជាក់​ថា ក្រុម​ខាងលើ​នេះ​គឺជា​បក្សពួក​របស់​ជន​ម្នាក់​ដែល​កម្លាំង​របស់​លោក​ឃាត់​បាន​កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន ដែល​ពាក់ព័ន្ធ​នឹង​ករណី​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់ នៅ​តាម​ផ្លូវជាតិ​លេខ​៥ នៅ​ក្នុងភូមិ​សាស្ត្រ​ព្រំប្រទល់​ក្រុង​បាត់ដំបង ដល់​ទឺ​ក​ដី​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​ធ្វើ​ឱ្យ​ខូចខាត​កញ្ចក់​រថយន្ត​អស់​ជា​ច្រើន​គ្រឿង ហើយ​ភាគច្រើន​គឺជា​រថយន្ត​ដឹក​ទំនិញ​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​ដកហូត​បាន​កាំបិត​ចំនួន​០៣​ដើម កាំភ្លើងខ្លី​ប្រើ​ហ្គា​ស​បាញ់​គ្រាប់កង់​ចំនួន​០១​ដើម ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​កូន​ថង់ ម៉ូតូ​ចំនួន​០២​គ្រឿង និង​សម្ភារ​:​ប្រើប្រាស​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​និង​វត្ថុ​តាង​បែប​នេះ ក្រុម​យុវជន​ទាំងនេះ​ក៏​បាន​សារភាព​ថា «​កន្លង​មក ពួក​ខ្លួន​ពិតជា​ធ្លាប់​បាន​​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​នៅ​តំបន់​ខាងលើ​មែន​។ ហើយ​រាល់​សកម្មភាព ពេល​ខ្លូ​ន និង​ពួក​ខ្លួន​ជិះ​តាម​គប់​កញ្ចក់​រថយន្ត គឺ​ពេល​ខ្លះ​ពូន​ចាំ​គប់​ក្បែរ​ចិញ្ចើមថ្នល់ ហើយ​ពេល​ខ្លួន​ពួក​ខ្លួន​ជិះ​ម៉ូតូ​តាក​កាប់​បំបែក​កញ្ចក់​រថយន្ត​តែ​ម្ដង​។ ពួក​គេ​គ្មាន​គំនុំ​ជាមួយ​ម្ចាស់​រថយន្ត​ទេ តែ​ពួក​គេ​តាម ឬ​ពូន​ស្ទាក់​គប់​រថយន្ត​ជា​ល្បែង​កំសាន្ត​ដៃ​»​។

លោក​ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រុម​នេះ មាន​បក្សពួក​ច្រើន​ណាស់ ហើយ​ស្ទើរ​ទាំងអស់​សុទ្ធតែ​ប្រើប្រាស់​គ្រឿងញៀន​។ លោក​បាន​ស្រង់​ចម្លើយ​សាក្សី​ថា ពេល​ខ្លះ​ក្រុម​នេះ បាន​ប្រើ​កាំភ្លើងខ្លី​នោះ​ដើរ​គំរាម​គេឯង​ទៀត​ផង ពេល​មាន​ជម្លោះ​ម្ដង​ៗ​។ ទោះ​យ៉ាងណា ពេល​នេះ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុម​ទំនើង​ទាំងនេះ​ទៅ​កាន់​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ