ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨០​ម៉ោង​សម្រាប់​ការ​រួម​គ្នា​សម្រេច​ភារកិច្ច​ធំ​ថ្មី​មួយទៀត​រួមចំណែក​ក្នុង​ការ​ប្រឆាំង​ជំងឺ​កូ​វី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​កើន​ឡើងជា​គំហុក​នៃ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​រៀបចំ​ទីកន្លែង​បន្ថែម សម្រាប់​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វី​១៩ ដើម្បី​ខិតខំ​ពង្រីក​អោយ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​កើន​ឡើងជា​គំហុក​នៃ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​រៀបចំ​ទីកន្លែង​បន្ថែម សម្រាប់​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វី​១៩ ដើម្បី​ខិតខំ​ពង្រីក​អោយ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដាក់​ឱ្យ​មានការ​ព្យាបាល​នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​ទំ​លំ​ទូលាយ ។

ក្រុមការងារ​បាន​រួម​គ្នា​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ការ​រៀបចំ​អគារ​មួយ​ចំនួន​នៅ​កោះ​ពេជ្រ ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ (​ប្រមាណ​ជិត​១៨០០​គ្រែ​) អាច​ដំណើរការ​ត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​ក្នុង​រយៈពេល​៨០​ម៉ោង ។

ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ការ​រៀបចំ​នេះ​ព្រោះ​បើ​គ្មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​របស់​បងប្អូន​ទាំងអស់​គ្នា​ទេ យើង​ក៏​មិន​អាច​សម្រេច​កិច្ចការ​ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ​ដែរ ។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​ធ្វើការ​ថ្លែង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន OCIC ដែល​បាន​អនុញ្ញាតិ​អោយ​រាជរដ្ឋាភិបាល​ខ្ចី​ទីតាំង​មួយ​ចំនួន​នៅ​កោះ​ពេជ្រ សម្រាប់​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ដើម្បី​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​នេះ ។

ពិត​ណាស់​ការ​រៀបចំ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ អាច​ចូលរួម​ជួយ​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​មិន​អាច​ទប់ស្កាត់ ឬ​បញ្ចប់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​បាន​ទេ ។ មាន​តែ​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) និង​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ទេ​ដែល​ជា​គន្លឹះ​អាច​ទប់ស្កាត់​ការ​រីក​រាលដាល និង​ឈាន​ដល់​ការ​បញ្ចប់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​របស់​យើង​បាន​ឆាប់រហ័ស ។

ហេតុ​ដូច្នេះ សូម​បងប្អូន​ទាំងអស់​រួបរួម​គ្នា តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​កម្ចាត់​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​អស់ពី​ទឹកដី​ខ្មែរ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ