ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កូនប្រសារ​ប្រុស​ថៅកែ​នៅ​អ៊ី​លី​ត​ស្ព​ត​ក្លឹ​ប ជួប​គ្រោះ​អកុសល​ត្រឹម​មួយប៉ប្រិចភ្នែក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនប្រសារ​ប្រុស​ថៅកែ​អ៊ី​លី​ត​ស្ព​ត​ក្លឹ​បម្នាក់ ត្រូវ​បាន​ឆក់​អគ្គិសនី បណ្តាល​ឱ្យ​ស្លា​.​ប់​នៅ​ក្នុង​អាង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនប្រសារ​ប្រុស​ថៅកែ​អ៊ី​លី​ត​ស្ព​ត​ក្លឹ​បម្នាក់ ត្រូវ​បាន​ឆក់​អគ្គិសនី បណ្តាល​ឱ្យ​ស្លា​.​ប់​នៅ​ក្នុង​អាង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​អ៊ី​លី​ត​ស្ព​ត​ក្លឹ​ប ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

បើ​តាម​មន្ត្រី​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ លឹ​ម គឹ​ម​ហាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ជា​កូនប្រសារ​ម្ចាស់​អ៊ី​លី​ត​ស្ព​ត​ក្លឹ​ប​) រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា តាម​សំដី​ឈ្មោះ ជាង ឡី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​ឈ្មោះ សា​វិញ អ៊ី​ម៉ៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​កម្មករ​) បានឱ្យ​ដឹង​ថា នៅ​ពេល​ជន​រង​គ្រោះ​ដែល​ជា​កូនប្រសារ​ម្ចាស់​អ៊ី​លី​ត​ស្ព​ត​ក្លឹ​ប ឆក់​ចរន្តអគ្គិសនី​នៅ​ក្នុង​អាង​ទឹក​នោះ គឺ​ខណៈ​ពេល​ពួក​គេ​កំពុង​តែ​បូមទឹក​បញ្ចូល​អាង​លេង​ទឹក និង​សាក​ម៉ូ​ទ័​រ​ត្រាំ​ទឹក​សម្រាប់​បាញ់​ទឹក ក៏​ស្រាប់តែ​ឆក់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ខណៈ​ពេល​នោះ​ក៏​បាន​ឆក់​គេ​ទាំង​ពីរ​នាក់​ដែរ ប៉ុន្តែ​គេច​ទាន់ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ពួក​គេ​រួច​ផុត​ពី​គ្រោះ​ហើយ ពួក​គេ​ក៏​បាន​យក​ទុក​យោ​ទឹក​ជ័រ​ទាញ​ជន​រង​គ្រោះ​ចេញពី​ទឹក ហើយ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទី​ពេទ្យ​បង្អែក​សិរី​សោភ័ណ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ជន​រង​គ្រោះ​ដែល​រងគ្រោះថ្នាក់​នៅ​ចំណុច​អាង​លេខ​ទឹក​អ៊ី​លី​ត​ស្ព​ត​ក្លឹ​ប​ក្រុង​សិរី​សោភ័ណ​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ខណៈ​នៅ​ពេល​បូមទឹក​បញ្ចូល​ក្នុង​កន្លែង​លេង​ទឹក ហើយ​សាក​ម៉ូ​ទ័​របាញ់​ទឹក​កន្លែង​ក្មេង​លេង ទើប​បណ្តាល​ឆ្លង​ចរន្ត​ឆក់​ស្លា​.​ប់​តែ​ម្តង ។ ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ មន្ត្រី​ជំនាញ​ក៏​បាន​ប្រគល់​សាកស​.​ព​ជន​រង​គ្រោះ​ជូន​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ