ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ប្រុង​ប​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយ​ដឹង​លទ្ធផល​ធ្វើតេស្ត​កូ​វី​ដ​លើក​ទី​២

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ស្ត្រី​ម្នាក់​ប្រុង​បញ្ចប់ជីវិត​ខ្លួន​ឯង បន្ទាប់​បានដឹង​ពី​លទ្ធផល​ធ្វើតេស្ត​លើក​ទី២ គឺ​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ស្ត្រី​ម្នាក់​ប្រុង​បញ្ចប់ជីវិត​ខ្លួន​ឯង បន្ទាប់​បានដឹង​ពី​លទ្ធផល​ធ្វើតេស្ត​លើក​ទី២ គឺ​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ព្រៃ​ក្រឡា​ខាងកើត ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រូប​នេះ​មានឈ្មោះ នេ​ត សា​រឹម អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងកើត ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ គឺ​ស្ត្រី​ឈ្មោះ​នេ​ត សា​រឹម រួម​ទាំង​ប្ដី​ឈ្មោះ កន លាភ អាយុ​៥១​ឆ្នាំ បាន​នាំ​គ្នា​ទៅ​រកស៊ី​នៅ​ឯ​ស្រុក​ថៃ​ឯណោះ ប៉ុន្តែ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ក៏​បាន​ត្រឡប់​មក​ស្រុក​វិញ ហើយ​ក៏​ត្រូវ​រថយន្ត​របស់​យោធា​បាន​ដឹក​មក​ដល់​មណ្ឌល​២ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ព្រះរាជ​សំភា នៅ​ជើងភ្នំ​កកេះ ក្នុង​ក្រុង​កំពត ​។

ប្រភព​ដដែល​បន្ត​ថា ការ​ធ្វើតេស្ត​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៨ មីនា ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ឃើញ​ថា សុខភាព​ល្អ​ទាំងអស់​គ្នា គឺ​អវិជ្ជមាន​កូ​វី​ដ ក៏​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​បន្ត​។ ប៉ុន្តែ​ពួក​គាត់​នឹង​ត្រូវធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ​ទៀត តែ​លទ្ធផល​ចុង​ក្រោយ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា​នេះ ស្រាប់តែ​លិខិត​របស់​គ្រូពេទ្យ​បាន​ជួន​ដំណឹង​មក​អាជ្ញាធរ​ស្រុក​បន្ទាយមាស ដោយ​អះអាង​ថា ស្ត្រី​ឈ្មោះ នេ​ត សា​រឹម មាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩​។

ប្រភព​ដដែល​បន្ត​ថា ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមេសា​ដដែល​នោះ នគរបាល​ស្រុក រួម​ទាំង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ទៅ​ដើម្បី​យក​ស្ត្រី​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ទៅ​ព្យាបាល ហើយ​មិន​ឱ្យ​ប៉ះពាល់​ជាមួយនឹង​ប្តី​របស់​គាត់​នោះ​ទេ ដោយ​ឱ្យ​គាត់​ចេញ​ទៅ​ក្រៅ ដើម្បី​រង់ចាំ​រថយន្ត​របស់​មន្ទីរពេទ្យ​មក​ដល់ ស្រាប់តែ​ស្ត្រី​រូប​នោះ​ប្រុង​ច​.​ងក​បញ្ចប់ជីវិត​ដោយ​ខ្លួនឯង ធ្វើ​ឱ្យ​មន្ត្រី​នគរបាល រួម​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ វង្វេង​ឈឺក្បាល​ឡើង​វិល​មុខតែ​ម្តង​។

ក្នុង​នោះ​ផង​ដែរ លោក ជំ សា​រឿ​ន នាយក​រដ្ឋបាល​សាលាស្រុក​បន្ទាយមាស ក៏​បាន​ធ្វើការ​លួងលោម និង​ធ្វើការ​អប់រំ​ដល់​ស្ត្រី​ដែល​កើត​កូ​វី​ដ​១៩​នោះ​ឱ្យ​បាន​ស្ងាត់ស្ងៀម លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា​នេះ ក្រុម​គ្រូពេទ្យ​មក​ពី​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច ក៏​មក​ដល់​។

បើ​តាម​លោក ជីវ វុ​ទ្ធី វេជ្ជបណ្ឌិត​ទទួល​ផ្នែក​ជំងឺឆ្លង​នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​វិជ្ជមាន​កូ​វី​ដ​១៩​ថា កុំអោយ​មានការ​ភ័យ​ខ្លាច​អី ព្រោះ​គ្រូពេទ្យ​មក​ដឹក​ទៅ​ព្យាបាល​ហើយ​។ ចំណែកឯ​បុរស​ជា​ប្ដី គឺ​ការ​ធ្វើតេស្ត​មិន​ត្រូវ​រក​ឃើញ​មេរោគ​នោះ​ទេ​។ លោក​វេជ្ជបណ្ឌិត​ប្រាប់​ទៀត​ថា ចំណែក​អ្នក​ដែល​បាន​ប៉ះពាល់​ទាំងអស់​នៅ​រសៀល​ថ្ងៃ​ទី​១៣ ដដែល​នេះ ក្រុម​គ្រូពេទ្យ​នឹង​ក៏​ចុះ​មក​ដល់​ផ្ទះ​ដើម្បី​យក​សំណាក ដែល​មាន​គ្នា​ជាង​១៥​នាក់​ផង​ដែរ​។

ស្រប​ពេល​នោះ លោក មួ​ង នឿ​ន អភិបាលស្រុក​បន្ទាយមាស ក៏​បាន​យក​អំណោយ​ទៅ​ជួន​ដល់​គ្រួសារ​ស្ត្រី​វិជ្ជមាន​កូ​វី​ដ​១៩​នោះ​ផង​ដែរ​។ ហើយ​លោក មួ​ង នឿ​ន ក៏​បាន​ប្រាប់​ទៅ​អ្នក​ប៉ះពាល់ ក្នុង​នោះ​មានកូន​ក្មេង​ប្រុស​អាយុ​២​ខួប​ម្នាក់​ផង​ថា កុំឱ្យ​មានការ​ដើរហើរ រង់ចាំ​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​សិន​។

លោក​អភិបាលស្រុក​មានការ​ព្រួយបារម្ភ​បន្ថែម​ថា ក្រុម​គ្រួសារ​នេះ​បាន​ចេញ​ទៅ​ធ្វើការ​រោងចក្រ​ពូ​ចិន​កណ្ដាល​ទួល​ផង និង​សាច់ញាតិ​ម្នាក់​ទៀត​ក៏​ចេញ​ទៅ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ស៊ីម៉ង់​អូត​ទៀត​។ លោក មួ​ង​នឿ​ន ក៏​បាន​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ស្រុក​បន្ទាយមាស ទើបតែ​មាន​កើត​កូ​វី​ដ​១៩ ទៅ​លើ​ស្ត្រី​ឈ្មោះ នេ​ត សា​រឹម នេះ​តែ​ម្នាក់​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ