ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​អ្នករត់ម៉ូតូកង់បី​ទៅ​ចាក់​វ៉ាក់សាំងពីថ្ងៃ​ទី​១៤ ដល់​១៨​ ខែមេសានេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​អំពាវនាវ​ឱ្យ​អ្នកបើកបរ​ត្រីចក្រយានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ចាក់​វ៉ាក់សាំង ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែមេសា នៅ​តាម​ទីតាំង​ចំនួន​៣២​កន្លែង ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​អំពាវនាវ​ឱ្យ​អ្នកបើកបរ​ត្រីចក្រយានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ចាក់​វ៉ាក់សាំង ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែមេសា នៅ​តាម​ទីតាំង​ចំនួន​៣២​កន្លែង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សូម​ជំរាប​ជូន​ដល់​បងប្អូន ជា​អ្នកបើកបរ​ត្រីចក្រយានយន្ត​ក្នុង​រាជធានី​ភ្នំពេញ អោយ​បាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ រៀង​រាល់​ម៉ោង​ធ្វើការ ព្រឹក​ចាប់ពី​ម៉ោង​៧:០០ ដល់​ម៉ោង​១១:០០ និង​រសៀល​ចាប់ពី​ម៉ោង​១៣:៣០ ដល់​ម៉ោង​១៦:៣០ នៅ​តាម​ទីតាំង​ចំនួន​៣២​កន្លែង​ក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដូច​ជូន​ភ្ជាប់​នូវ​តារាង​ខាងក្រោម ។

សូម​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ត្រីចក្រយានយន្ត​ផង​ដែរ និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង : 012943817 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ