ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ​ចេញ​មក​បញ្ជាក់​ថា ​នឹង​មិន​មានការ​ផាកពិន័យ​ទេ​ក្នុង​ស្ថានភាព​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ និង​ស្នើ​សុំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន កាលពី​ថ្ងៃ​ទី​១០​មេ​សា​២០២១​កន្លង​ទៅ​ដែល​សុំ​ឱ្យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​កុំ​ពិន័យ​ដល់​អតិថិជន​ដែល​បង់ប្រាក់​ត្រលប់​ទៅ​វ​វិញ​យឺតយ៉ាវ ។ នៅ​ថ្ងៃ​ទី​១២ មេ​សា ២០២១​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អំពាវនាវ និង​ស្នើ​សុំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន កាលពី​ថ្ងៃ​ទី​១០​មេ​សា​២០២១​កន្លង​ទៅ​ដែល​សុំ​ឱ្យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​កុំ​ពិន័យ​ដល់​អតិថិជន​ដែល​បង់ប្រាក់​ត្រលប់​ទៅ​វ​វិញ​យឺតយ៉ាវ ។ នៅ​ថ្ងៃ​ទី​១២ មេ​សា ២០២១​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​ពី​ការ​មិន​ពិន័យ​ចំពោះ​អតិថិជន​របស់​ខ្លួន​ឡើយ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា​តប​ទៅ​នឹង​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពង់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សមាគម​ទាំង​ពីរ​សូម​ទទួលយក និង​អនុវត្ត​តាម ដោយ​ធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បន្ថែម​នូវ​គោលការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ ដល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​លើកលែង​ការ​បង់ការ​ប្រាក់​រយៈពេល​២​ខែ ហើយ​សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នឹង​ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម​រយៈពេល​៣​ខែ​។ ដោយឡែក​ក្នុង​ករណី​ចាំបាច់​នានា​ដែល​ជា​តម្រូវការ​របស់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ សូម​ធ្វើការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។
សមាគម​សូម​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា ក្នុង​រយៈពេល​ដ៏​លំបាក​នេះ នឹង​មិន​មានការ​ផាកពិន័យ​ចំពោះ អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ មេ​សា កន្លង​ទៅ​បាន​អំពាវនាវ​ដល់​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​កុំ​ពិន័យ​ដល់​អតិថិជន​ទាំងឡាយ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បង់ប្រាក់​ត្រលប់​ទៅ​វិញ ។ ហើយ​ក៏​សូម​ឱ្យ​ធនាគារ​ទាំងអស់​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់​ខ្លួន ក្នុង​កាលៈទេសៈ​នេះ​ក្នុង​ពេល​ឆ្នាំ​២០២០​កន្លង​ទៅ ធនាគារ​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ