ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាធិ​ប្រឆាំង​នឹង​គំនិត​បំពុល​បី​យ៉ាង

3 ឆ្នាំ មុន

គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​និយាយ​អំពី​ភាព​អស្ចារ្យ​នៃ​ការ​ធ្វើ​សមាធិ​ដែល​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​អង្គ​សមាធិ​អាច​កម្ចាត់​នូវ​ភាព​អវិជ្ជា​បាន ។ សមាធិ​មាន​អានុភាព​ប្រឆាំង​នឹង​គំនិត​បំពុល​បី​យ៉ាង​គឺ ១-​ភាព​ល្ងង់ខ្លៅ​(​អវិជ្ជា​), ២-​សេចក្តី​ត្រូវការ​មិន​ចេះ​ចប់ ឬ​គ្មាន​ព្រំដែន (​តណ្ហា​) និង​៣-​ការ​មានះ​ប្រកាន់​រឹងត្អឹង​(​ឧបាទាន​) ។ ដើម្បី​តស៊ូ​ផ្តាច់ចំណង​តណ្ហា​និង​ការ​ប្រកាន់​មាំ​ត្រូវ​ពង្រឹង​ចិត្តមេត្តា​ជា​គោល​គ្រឹះ…

គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​និយាយ​អំពី​ភាព​អស្ចារ្យ​នៃ​ការ​ធ្វើ​សមាធិ​ដែល​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​អង្គ​សមាធិ​អាច​កម្ចាត់​នូវ​ភាព​អវិជ្ជា​បាន ។

សមាធិ​មាន​អានុភាព​ប្រឆាំង​នឹង​គំនិត​បំពុល​បី​យ៉ាង​គឺ ១-​ភាព​ល្ងង់ខ្លៅ​(​អវិជ្ជា​), ២-​សេចក្តី​ត្រូវការ​មិន​ចេះ​ចប់ ឬ​គ្មាន​ព្រំដែន (​តណ្ហា​) និង​៣-​ការ​មានះ​ប្រកាន់​រឹងត្អឹង​(​ឧបាទាន​) ។

ដើម្បី​តស៊ូ​ផ្តាច់ចំណង​តណ្ហា​និង​ការ​ប្រកាន់​មាំ​ត្រូវ​ពង្រឹង​ចិត្តមេត្តា​ជា​គោល​គ្រឹះ ។ មេត្តា​គឺ​ការ​ផ្សាយ​សេចក្តីសុខ​ទៅ​កាន់​សព្វ​សត្វ​ដោយ​មេត្តាចិត្ត ក្នុង​បំណង​ចង់ឱ្យ​សត្វ​ទាំងនោះ​បាន​សុខ​ចម្រើន ដោយ​វាចា​យ៉ាងនេះ​ថា សូម​ឲ្យ​ទុក្ខ​លំបាក ការ​ឈឺចាប់​សព្វបែបយ៉ាង​ដែល​មនុស្ស​សត្វ​មាន សូម​ធ្លាក់​មក​លើ​ខ្លួន​អាត្មាអញ​ទាំងអស់​មក​ចុះ ! សូម​ឲ្យ​ក្តី​រីករាយ​របស់​អាត្មាអញ​ផ្សាយ​ទៅ​កាន់​ពួក​គេ ! សូម​ឲ្យ​ទុក្ខសោក​រោគ​ភ័យ​ទាំងអស់ ក្តី​ស្រេកឃ្លាន​ទាំងអស់ កំហឹង​និង​អំពើ​មិន​បរិសុទ្ធិ​ទាំងអស់​ឃ្លាតឆ្ងាយ​ពី​ពួក​គេ​និង​ញាតិ​របស់​គេ​ទៅ !

ដោយ​អំណាច​នៃ​ធម្មរតនៈ​ជាទី​ពឹង អំណាច​មេត្តា​ចិត្តជា​ទីពឹង សូម​បាន​ផ្តាច់បង់​នូវ​ហេតុ​របស់​ទុក្ខ​ទាំងពួង​ឲ្យ​អស់​ទៅ សូម​រក្សាខ្លួន​ជា​សុខ​គ្រប់​ៗ​គ្នា សូម​បាន​ដល់​នូវ​ប្រយោជន៍​និព្វាន​ជាទី​ពឹង​គ្រប់​ៗ​គ្នា​កុំបី​ខាន !!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ