ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! យុវជន​៥​នាក់​ហែល​ទឹក​ទៅ​សង្គ្រោះ​នារី​២​នាក់ បែរជា​អ្នក​ជួយ​២​នាក់​ជួប​គ្រោះ​អកុសល

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ក្រុម​យុវជន យុវនារី​មាន​គ្នា​ជាង​៣០​នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញពីផ្ទះ​មក​ងូតទឹក​លេង​នៅ​ទន្លេមេគង្គ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​វាល​ខ្សាច់​កោះ​កុមារ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ក្រុម​យុវជន យុវនារី​មាន​គ្នា​ជាង​៣០​នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញពីផ្ទះ​មក​ងូតទឹក​លេង​នៅ​ទន្លេមេគង្គ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​វាល​ខ្សាច់​កោះ​កុមារ ស្ថិត​នៅ​ក្នុង​ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ។ ខណៈ​ពេល​កំពុង​តែ​ងូតទឹក​លេង​នោះ ស្រាប់តែ​យុវនារី​២​នាក់​បាន​លង់​ទឹកតែ​ម្តង ដោយ​ឃើញ​បែប​នេះ​យុវជនជា​​មិត្តភក្តិ​មាន​គ្នា​៤​ទៅ​៥​នាក់​នោះ​ក៏​ស្ទុះ​ហែល​​ទឹក​ទៅ​ដើម្បី​ជួយ​សង្គ្រោះ តែ​ជា​គ្រោះ​អកុសល​យុវជន​២​នាក់​ក្នុង​ចំណោម​​គ្នា​៤ទៅ​៥​នាក់​ ដែល​ហែល​ទៅ​ជួយ​សង្គ្រោះ​នារី​រង​គ្រោះ​ទាំង​២​នាក់​នោះ​ក៏​លង់ទឹក​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង ដោយសារ​តែ​ចរន្តទឹក​ហូរ​ខ្លាំង​ពេក ។

បើ​តាម​លោក​វរសេនីយ៍ឯក សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​យុវជន យុវនារី​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន​៣១​នាក់​នោះ ពួក​គេ​មាន​ទីលំនៅ​ភូមិ​ទួល​សម្បត្តិ ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ទាំងអស់ ហើយ​ពួក​គេ​បាន​នាំ​គ្នា​មក​លេង​ទឹកទន្លេ​ត្រង់​វាល​ខ្សាច់​កោះ​កុមារ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​បន្ត​ថា ខណ​:​ពេល​ពួក​គេ​កំពុង​តែ​លេង​ទឹក​នោះ​ស្រាប់តែ​មានឈ្មោះ ក​ទៀត អាសូ​រ៉ ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​លី សា​វី​យ៉ះ អាយុ​២១​ឆ្នាំ បាន​លង់ទឹក​លើកដៃ​ខ្វៃ​ៗ ពេល​នោះ​ក៏​មាន​មិត្តភក្តិ​ប្រុស​ដែល​មាន​គ្នា​បួន​ប្រាំ​នាក់ បាន​ទៅ​ជួយ​សង្គ្រោះ​នារី​ទាំង​២​នាក់​នោះ​។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​បន្ត​ថា ដោយ​កន្លែង​កើតហេតុ​នោះ មាន​ចរន្តទឹក​ហូរ​ខ្លាំង​និង​មាន​ជំរៅ​ជ្រៅ​ផង​នោះ ធ្វើ​ឱ្យ​យុវជន​ចំនួន​២​នាក់​ក្នុង​ចំណោម​នោះ​រួម​មាន​៖ ១-​ឈ្មោះ​យ៉ា​.​រ៉​សេត ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​២-​ឈ្មោះ​យ៉ា​.​ម៉ា​ន់​សូត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​ប្រឹង​ហែល​ខ្លាំង​ពេក​ក៏​ខ្សោយកម្លាំង​អស់ដៃអស់ជើង ក៏​ចាប់ផ្ដើម​អស់កម្លាំង ហើយ​ក៏​បាន​លិចលង់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​តាម​ចរន្តទឹក​បាត់​តែ​ម្តង​ទៅ ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បន្ត​ទៀត​ថា ចំណែក​ស្រី​ៗ២​នាក់​ដែល​លង់ទឹក​ដំបូង​នោះ ក៏​ត្រូវ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​យុវជន​២​នាក់​ដែល​ទៅ​ជួយ​សង្គ្រោះ​គេ នោះ ក៏​បាន​លិចលង់​ក្នុង​ទឹក​ហូរ​ខ្លាំង និង​មាន​ជំរៅ​ជ្រៅ​នោះ​រហូត​បាត់​បង់ជីវិត​តេ​ម្តង ហើយ​បើ​គិត​ត្រឹម​ម៉ោង​៩​យប់ ថ្ងៃ​ទី​១១ ខែមេសា ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា ក្រោយមក​យុវជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​យ៉ា​.​រ៉​សេត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​សម្បត្តិ​.​ឃុំ​ប៉ើ​ស​២. ស្រុក​ក្រូចឆ្មារ​. ដែល​លង់ទឹក​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែមេសា តែ​ត្រូវ​បាន​រក​ឃើញ​ហើយ​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ទឹកទន្លេ​មុខ​កោះ​ប្រាំ​រយ ស្ថិត​នៅ​ចំងាយ​ប្រហែល​៦០០​ម៉ែត្រ​ពី​កន្លែង​ដែល​រូបគេ​លង់ទឹក​ន​។ ហើយ​ក្រុម​គ្រួសារ​របស់​គេ រួម​ជាមួយ​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ គ្រូពេទ្យ បាន​ចូលរួម​ពិនិត្យ​សាកស​.​ព​ទាំងអស់​គ្នា ហើយ​បញ្ជាក់​ថា ឈ្មោះ​យ៉ា​.​រ៉​សេត ពិតជា​ស្លា​.​ប់​ដោយសារ​តែ​លង់ទឹក​ប្រាកដ​មែន មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ឡើយ បន្ទាប់​ពី​ពិនិត្យ​រួច ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​វរសេនីយ៍ឯក សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​បញ្ជាក់​ថា ឥឡូវនេះ ទាំង​សមត្ថកិច្ច និង​ក្រុម​គ្រួសារ កំពុង​តែ​រាវរក​ជន​រង​គ្រោះ​បន្ត​ទៀត​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ