ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​សំឡេង​រន្ទះបា.ញ់​ប្រាវ​! ភ័យ​ពេក​បើក​ត្រាក់ទ័រ​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ផ្អើល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជី​វិ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​រន្ទះបាញ់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជី​វិ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​រន្ទះបាញ់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​វាល​ត្រពាំង​កក់​ខាងត្បូង នៅ​ក្នុងភូមិ​ម្កាក់ ចំងាយ​ប្រហែល​៣​គីឡូម៉ែត្រ ស្ថិត​នៅ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

បើ​តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ចក់ ចាន់​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពុងស្វាយ ក្រុង​សិរី​សោភ័ណ ។ ហើយ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ខ្វារ​ត្រី​ស្លូញ​តែ​ម្នាក់ឯង នៅ​ចំណុច​វាល​ត្រពាំង​កក់​ខាងត្បូង ដែល​មាន​ចំងាយ​ប្រហែល​៣​គីឡូម៉ែត្រ​នៅ​ក្នុងភូមិ​ម្កាក់ ស្ថិត​នៅ​សង្កាត់​ម្កាក់ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​ពេល​កើតហេតុ គឺ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ធ្វើស្រែ​នៅ​ជិត​នោះ បាន​និយាយ​ថា គាត់​បានលឺ​សំឡេង​រន្ទះបាញ់​ប្រាវ ដោយ​មានការ​ភ័យ​ពេក គាត់​ក៏​បើក​ត្រាក់ទ័រ​ត្រឡប់​ពី​ភ្ជួរស្រែ​មក​ផ្ទះ​វិញ​។ លុះ​ពេល​បើក​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់​លើ​ខ្នង​ទំនប់​នៅ​ក្បែរ​ម៉ូតូ​ទៅ​ហើយ ដោយ​មាន​ដង​កង្ខារ​សម្រាប់​ខ្វារ​ត្រី​ស្លូញ​ធ្វើ​អំពី​ប្ញ​ស្សី​ប្រវែង​២​ម៉ែត្រ​គង​លើ​ដើមទ្រូង​ទៀត​ផង ក្រោយមក​គាត់​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​ឱ្យ​ជួយ​អន្តរា​គមន៍​តែ​ម្តង ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កើតហេតុ ហើយ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​គឺ​ពិតជា​ស្លា​.​ប់​ដោយសារ​តែ​ត្រូវ​រន្ទះបាញ់​ពិតមែន ខណៈ​ពេល​រៀប​ឡើង​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ វិញ​។ ក្រោយ​ពី​ពិនិត្យ​រួច​ស​.​ព​ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ