ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​ម្នាក់ បង្ហោះ​វី​ដេ​អូ​ប្រឌិត​ថា ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ហើយ​ស្លា.ប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន ដែល​បង្ហោះ​វី​ដេ​អូ​តាម​បណ្ដាញ​សង្គម TikTok អំពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ស្លាប់​ជា​បន្ដបន្ទាប់ ។ ការ​ចាប់ខ្លួន​នេះ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន ដែល​បង្ហោះ​វី​ដេ​អូ​តាម​បណ្ដាញ​សង្គម TikTok អំពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ស្លាប់​ជា​បន្ដបន្ទាប់ ។

ការ​ចាប់ខ្លួន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​លោក សេង ហៀ​ង ព្រះរាជ​អ​ជ្ញា​រ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ០២​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ ស​ម្ប​តិ្ត ម្ចាស់​គណនី TikTok ឈ្មោះ “​ចង្ហាន់​ហុយ​” ដែល​បាន​បង្ហោះ​សារ ដែល​មាន​ខ្លឹមសារ រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ចាក់​វ៉ាង​សាំង​ការពារ​កូ​វីត​-១៩ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន នៅ​អគារ​សំណង់​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ