ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ជុំវិញ​ផ្សារ​ចាស់​បើក​ឱ្យ​​ដំណើ​រ​ការជា​​ធម្មតា​វិញ​ហើយ តែផ្សារត្រូវ​បិទ​ទាំងស្រុង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ មេ​សា នេះ​ថា ៖…

​រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ មេ​សា នេះ​ថា ៖ បន្ទាប់​ពី​បិទផ្លូវ និង​បិទ​ការ​ចេញចូល​មួយ​រយៈ ដើម្បី​យក​សំណាក​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩​នោះ អាជ្ញាធរ​បាន​សម្រេច​បើកផ្លូវ​ជុំវិញ​ផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​ធម្មតា​វិញ​ហើយ ។ ដោយឡែក​ផ្សា​រ​ត្រូវ​បាន​​បិទទាំងស្រុង​​តែម្តង​​។​

លោកអភិបាល​ខណ្ឌដូនពេញ​បានឱ្យ​​​ដឹង​បន្ត​​ថា ពុំ​មានការ​បើ​ក​ដំណើ​រការ​ផ្សារ​ចាស់​ឡើ​ង​វិញ​នោះ​ទេ តែ​បាន​បើ​ក​ឱ្យ​ធ្វើ​ចរាចរ​ផ្លូវ​ជុំវិញ​ផ្សារ ដើ​ម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​បាន​បិទ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ លោក​បន្ត​ថា ការ​បើ​ក​ផ្សារ​ឡើង​វិញ​នោះ ​លុះត្រា​ណា​តែ​ក្រុម​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើតេស្ដ​​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ ដោយ​រង់​ចាំ​លទ្ធផល​ចេញ​សិន ព្រមទាំង​មានការ​សម្រេច​ពី​​ថ្នាក់ដឹកនាំ​ជា​មុន​សិន​ ។​

គួរ​បញ្ជាក់​ថា អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ផ្សារ​ចាស់ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែមេសា សូម​តាមដាន​សុខភាព​របស់​ខ្លួន ក្នុង​ករណី​មាន​រោគ​សញ្ញា​សង្ស័យ​សូម​ទៅ​ពិនិត្យ​សំណាក និង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ