ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អ៊ឹម​ចាប់​វ៉ៃ​ខ្នោះ​អ្នកបើកបររថយន្ត​(ខ​​ម) បង្កប់​ចិន​២​នាក់ ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ អ្នកបើកបរ​រថយន្ត​ ម៉ាកយី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន…

ខេត្តកណ្ដាល ៖ អ្នកបើកបរ​រថយន្ត​ ម៉ាកយី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់ នៅ​ក្នុង​រថយន្ត​នោះ ។

ករណី​លួច​បង្កប់​ជនជាតិ​ចិន មិន​ខ្វល់​នឹង​បម្រាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ បាន​កើតឡើង នៅ​ស្រុក​លើក​ដែក ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ​២០២១ ។

បុរស​ខ្មែរ​មួយ​រូប ជា​អ្នកបើកបរ​រថយន្ត យី​ឌុ​ប​«​ខម​» នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បាន​បង្កប់​ដឹក​ជនជាតិ​ចិន​២​នាក់​ ពី​ភ្នំពេញ​ ទៅក្រុង​បា​វិត លុះ​មក​ដល់​ស្រុក​លើក​ដែក បានបុក​បា​រ៉ា​ស់​សមត្ថកិច្ច បន្ត​ឆ្លងស្ពាន​អ្នក​លឿង ចូល​ទៅ​ដល់​ទឹកដី​ព្រៃវែង ត្រូវ​សមត្ថកិច្ច​ខាង​ព្រៃវែង​ចាប់​ជាប់ ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់ ឃាត់ខ្លួនប្រគល់​អោយទៅ​ខាង​ខេត្តកណ្តាល​វិញ ។

ជុំវិញ​ហេតុ​ការ​នៃ​ការ​បង្ក្រាប​ខាងលើនេះ​ នៅ​ពេល​អ្នក​សារព័ត៌មាន​កោះសន្តិភាព ទាក់ទង​សាកសួរថា ប​ញ្ជួ​ន​អ្នកបើកបរ​រថយន្ត ទៅ​ដល់​ណា​ហើយ​នោះ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសាសន៍​ថា «​ទាក់ទង​នឹង​ករណី​នេះ សូម​សួរ​ទៅ​ខាង​អយ្យការ​សាលាដំបូង​ខេត្តកណ្ដាលវិញ ព្រោះ​អី ពាក់ព័ន្ធ​ជាមួយនឹង​ខាង​អយ្យការជា​អ្នកដឹកនាំ​» ។

យ៉ាងណាមិញ អយ្យការ​សាលាដំបូង​ខេត្តកណ្តាល មិន​អាច​ទំនាក់​ទង​បាន​ទេ នា​រសៀល​នេះ ខណៈ​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ ក៏​មិន​ទាន់​អាច​បញ្ជាក់​ជុំវិញ​ការ​បង្ក្រាប​នេះ​នៅឡើយ ដោយសារ​តែ​លោក​បាន​អះអាង​ថា កំពុង​ជាប់​ប្រជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ