ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតមកត្រឹមថ្ងៃនេះ! អ្នក​ឆ្លង​ជំងឺ​កូ​វី​ដកើន​ដល់​២០០​នាក់​ហើយ​នៅ​ខេត្តស្វាយរៀង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តស្វាយរៀង ពុំ​ទាន់​មានការ​ថមថយ​នៅឡើយ​ទេ ដោយ​មាន​អ្នក​ឆ្លង​កើន​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​អាជ្ញាធរ​មានការ​ព្រួយ​បារ​ម្ភ ​ពាក់ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​«​សហគមន៍​២០​កុម្ភៈ​» មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​ដល់​២០០​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ៥១​នាក់​។ អាជ្ញាធរ​ខេត្ត​សូម​អំពាវនាវ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក…

ខេត្តស្វាយរៀង​ ៖ ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តស្វាយរៀង ពុំ​ទាន់​មានការ​ថមថយ​នៅឡើយ​ទេ ដោយ​មាន​អ្នក​ឆ្លង​កើន​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​អាជ្ញាធរ​មានការ​ព្រួយ​បារ​ម្ភ ​ពាក់ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​«​សហគមន៍​២០​កុម្ភៈ​» មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​ដល់​២០០​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ៥១​នាក់​។ អាជ្ញាធរ​ខេត្ត​សូម​អំពាវនាវ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​ឱ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត​ដើម្បី​តាមដាន​សុខភាព​។

បើ​តាម​លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​បញ្ជាក់​ប្រាប់​​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ខែមេសា ឆ្នាំ​២០២១​នេះ​ថា «​រហូត​មក​ដល់​ថ្ងៃនេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ កើន​ដល់​២០០​នាក់​ហើយ ក្នុង​នោះ​ស្រី​៧៧​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​៥១​នាក់​ស្រី​២៨​នាក់ និង​មាន​អ្នក​ស្លា.ប់​ម្នាក់​ហើយ​។

​លោក​អភិបាលរង​ខេត្ត​បន្ត​ទៀត​ថា ចំពោះ​ទីតាំង​មុខរបរ​រកស៊ី​ និង​លំនៅ​ដ្ឋា​ន​ដែល​ប៉ះពាល់​មាន​ចំនួន​៣៨​ទីតាំង ហើយ​អ្វី​ដែល​ជា​ពិសេស​នោះ គឺ​ការ​បិទ​ខ្ទប់​ការ​ចេញចូល​កាស៊ីណូ នៅ​ក្រុង​បា​វិត​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមេសា និង​អនុវត្តន៍​វិធាន​សុខាភិបាល​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ព្រោះ​នៅ​ក្នុង​កា​ស៊ី​ណូ វា​មាន​ហានិភ័យ ងាយ​ឆ្លង​ជំងឺ ដូច្នេះ ត្រូវ​តែ​បិទ​ខ្ទប់​ការ​ចេញចូល​កាស៊ីណូ ដើម្បី​ប្រមូល​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​រក​មេរោគ​»​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី ការ​អនុវត្ត​វិធានការ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ និង​វិធានការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ក្នុងភូមិ​សាស្ដ្រ​ខេត្តស្វាយរៀង ផង​ដែរ​។

ទោះបី​ជា​យ៉ាងណា ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង មានការ​យល់​ដឹង​ច្រើន​អំពី​វិធានការ​ការពារ​សុខាភិបាល​ដោយនៅ​ទីតាំង​កន្លែង​មួយ​ចំនួន​ដូច​ជា​នៅ​ទីប្រជុំជន​តាម​ផ្សារ សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ពាក់​ម៉ាស បាញ់​អាកុល និង​មានការ​ការពារ​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ ហើយ​អាជ្ញាធរ​បាន​ចាក់​មេក្រូ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​សុខាភិបាល​ក៏​ដូច​ជា​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ភូមិ​ស្រុក ក្រុង​នានា នៅ​ក្នុង​ខេត្តស្វាយរៀង ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ