ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ និង​អ្នក​ចេញ-ចូល​ផ្សារ​ចាស់​ជាង​២០០​នាក់​ត្រូវ​គ្រូពេទ្យ​យក​សំណាក បន្ទាប់​ពី​រក​ឃើញ​៧​នាក់​កើត​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​និង​ក្រុម​គ្រូពេទ្យ កំពុង​តែ​ចុះ​យក​សំណាក​ពី​ក្រុម​អាជីវករ និង​អ្នក​ចេញ​-​ចូល​ផ្សារ​ចាស់​ចំនួន​ជាង​២០០​នាក់ ក្រោយ​ពី​ត្រូវ​បាន​បិទ​ខ្ទប់​ផ្សារ​ចាស់​តាំងពី​វេលា​ម៉ោង​៨​ព្រឹក​មក​នោះ​។…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​និង​ក្រុម​គ្រូពេទ្យ កំពុង​តែ​ចុះ​យក​សំណាក​ពី​ក្រុម​អាជីវករ និង​អ្នក​ចេញ​-​ចូល​ផ្សារ​ចាស់​ចំនួន​ជាង​២០០​នាក់ ក្រោយ​ពី​ត្រូវ​បាន​បិទ​ខ្ទប់​ផ្សារ​ចាស់​តាំងពី​វេលា​ម៉ោង​៨​ព្រឹក​មក​នោះ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា ព្រឹក​នេះ​ដែរ គឺ​មាន​ក្រុម​អាជីវករ​លក់ដូរ​តាម​តូប និង​អ្នក​ចេញ​-​ចូល​ទិញ​អីវ៉ាន់​ចំនួន​ជាង​២០០​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ហើយនឹង​មាន​ក្រុម​អាជីវករ​ផ្សារ និង​មនុស្ស​មួយ​ចំនួន​ទៀត ក៏​កំពុង​តែ​មក​ឱ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​បិទ​ផ្សារ​ចាស់​នេះ​ដែរ គឺ​បន្ទាប់​ពី​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ចំនួន​៧​នាក់​មក​ហើយ ក្នុង​នោះ​មាន​ប្រុស​៣​នាក់ និង​ស្រី​៤​នាក់ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទើប​ក្នុង​ពេល​នេះ ត្រូវ​បាន​បិទ​ផ្សារ​ចាស់ និង​ចុះ​យក​សំណាក​។

ហើយ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ដំណើរការ​ផ្សារ​ចាស់​នេះ​ដែរ គេ​នៅ​មិន​ទាន់​ដឹង​ថា ត្រូវ​បិទ​ដល់​ពេល​ណា​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា បើក​វិញ​នៅ​ពេល​ណា​ដែរ ដោយ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​តែ​ប៉ុណ្ណោះ ។ ហើយ​ចំណែកឯ​ការ​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវករ​នេះ​ដែរ ក៏​នៅ​មិន​ទាន់​បានដឹង​ពី​លទ្ធផល​ដែរ ដោយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ធ្វើការ​យក​សំណាក​យ៉ាង​ញាប់ដៃ​ញាប់​ជើង​នៅឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ