ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​កម្ពុជាផ្តល់អំណោយ​ដល់ទុ​រ​គត​ជន​​មាន​ជំងឺ​នៅ​សង្កាត់​​ព្រែក​​ឯង ​​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទុរ​គត​​ជន​មាន​ជំងឺ​នៅ​សង្កាត់​​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ បាន​​ទទួល​អំណោយ​ពីកាកបាទ​ក្រហម​កម្ពុជា ​កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា ២០១៥ ក្រោម​​វត្តមាន​របស់​លោក​វឿ​ន នី តំណាង​ឱ្យ​លោក​ឌួ​ង អេ​លី​ត នាយក​ពិធី​ការ​កាក​បាទ​ក្រហម​កម្ពុជា​ ។

ទុរ​គត​ជន​​ដែល​​មាន​ជំងឺ​ឈ្មោះ​អៀង សំ​អុល​ អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​បើកបរ​​រថយន្ត​ការិយាល័យ​គ្រប់គ្រង​​រថយន្ត​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​​ រស់នៅ​ឃុំ​ជ្រោយ​អំពិល សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ មាន​ជំងឺ​រលាក​លំពែង​ ។ ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​​អ្នកជំងឺ​បាន​ទទួល​​អំណោយ​។

នា​ឱ​កាស​នោះ​ លោក​វឿ​ន នី ជម្រាប​ជូន​ពី​ការ​​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​​​ ។ លោក​បាន​មាន​ប្រសាសន៍​ថា​ កាកបាទក្រហមកម្ពុជា​តែងតែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​​ដោយ​ប្រការ​ផ្សេង​ៗ​នៅ​គ្រប់​មជ្ឈដ្ឋាន​​ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​អំណោយ​ដែល​យក​ទៅ​ប្រគល់​ជូន​នោះ​មាន ឃី​ត​១​កញ្ចប់, មី​១កេស, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១​កេស, ត្រីខ​១​យួរ, អង្ករ​២៥​គីឡូក្រាម និង​​ថវិកា​១៨​ម៉ឺន​រៀល​ ៕