ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កើត​ចោរ

8 ឆ្នាំ មុន

ស្រុក​យើង​មាន​៣​រដូវ​ចោរប្លន់​… ​ឱ្យ​តែ​រដូវ​មួយ​ៗ​ចូល​មក​ដល់ ចោរប្លន់​ទាំងឡាយ​កើត​ចេញ​ជា​រូបរាង​ភ្លាម​គួរ​ឱ្យ​ខ្លាច ។
តើ​រដូវ​មួយ​ណាខ្លះ ជា​រដូវ​ចោរប្លន់?

ស្រុក​យើង​មាន​៣​រដូវ​ចោរប្លន់​… ​ឱ្យ​តែ​រដូវ​មួយ​ៗ​ចូល​មក​ដល់ ចោរប្លន់​ទាំងឡាយ​កើត​ចេញ​ជា​រូបរាង​ភ្លាម​គួរ​ឱ្យ​ខ្លាច ។
តើ​រដូវ​មួយ​ណាខ្លះ ជា​រដូវ​ចោរប្លន់?

តាម​ការ​កត់សម្គាល់ ទី​១ រដូវ​បិណ្ឌ​ភ្ជុំ… ​ទី​២ រដូវ​ចូល​ឆ្នាំ​ខ្មែរ​… ​ទី​៣ រដូវ​ចូល​ឆ្នាំ​ចិន​-​យួន ។ រដូវ​ទាំង​៣​នេះ​ចោរប្លន់​កើត​ចេញ​ភ្លាម​ៗ…​ ប្លន់​តាម​ផ្លូវ ប្លន់​តាម​ហាង​… ​ប្លន់​ផ្ទះ​អ្នកមាន​តាម​ទី​ជនបទ​… ​ប្លន់​យក​រថយន្ត​… ​ប្លន់​យក​ម៉ូតូ និង​ចោរឆក់​តាម​ដងផ្លូវ ។ ពិសេស​ប្លន់​អ្នកលក់​មាស​បាន​មួយ​ៗ​ដោយ​សុវត្ថិភាព ។​ល​។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជីវភាព​រស់នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ធូរធា​គ្រាន់បើ​…​ ភាព​ហ៊ី​ហា​ ក៏​កើត​មាន​គួរ​ឱ្យ​រីករាយ​ស្ទើរ​គ្រប់​ទិស​ទី ។ ប៉ុន្តែ​គួរ​កុំ​ធ្វេសប្រហែស​…​ កាលណា​បាត់​ការ​ប្រុង​ប្រយ័ត្ន អាច​នឹង​ក្លាយជា​ចំណី​ចោរប្លន់​ហា​រយ​គួរ​ឱ្យ​សោកសៅ​មិន​ខាន​ឡើយ ។

ចោរ​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​ជាងគេ​មួយទៀត​…​ ដែល​អ្នកខ្លះ​រត់ចោលស្រុក​នោះ គឺ​ចោរ​ចាប់ជំរិត​យក​ប្រាក់ ។ ប៉ុន្តែ​ចោរ​ប្រភេទ​នេះ​… ​បាត់​មុខ​អស់ហើយ​…​ ទោះបី​នៅ​មាន​សេសសល់​ក៏​ខ្លាច​មិន​ហ៊ាន​ងើប​ដែរ​…

មិនមែន​បណ្តា​ចោរ​ទាំងឡាយ​មិន​ចេះ​ធ្វើបុណ្យ​ដាក់​ទាន​នោះ​ទេ​… ​ពួក​គេ​ធ្វើបុណ្យ​ក្បែរ​ៗ​យើង​រាល់គ្នា​… ​លុះ​បាន​ឱកាស​លេង​មួយ​ចាន​… ​ស្ងាត់ឈឹង !
រដូវ​បិណ្ឌ​ភ្ជុំ​មក​ដល់​ហើយ​… ​ប៉ុន្មាន​ថ្ងៃនេះ​ចោរប្លន់​នៅ​រាជធានី​… ​នៅ​តាម​បណ្តា​ខេត្ត​…​ ​ប្លន់​តាម​ហាង​…​ តាម​ផ្ទះ​វេរ​ប្រាក់​…​​ ប្លន់​ម៉ូតូ​…​​ ឆក់​តាម​ដងផ្លូវ​…​​កើត​មាន​គួរ​ឱ្យ​ខ្លាច​មែន​…​ ​ប្លន់​រាល់​ៗ​យប់​… ​ប្លន់​ទាំង​ព្រឹក​…

ទស្សនៈ​ប្រាកដនិយម​នេះ​គ្រាន់តែ​ជួយ​ទាញអារម្មណ៍​មហាជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ប្រុង​ប្រយ័ត្ន​… ​ឱ្យ​ចេះ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​…​ ​កុំ​សង្ឃឹម​គេ​ការពារ​ពេក​…​ កុំ​ធ្វេសប្រហែស​គ្រប់​នាទី​…​ គ្មាន​អ្វី​ប្រសើរ​ជាង​ខ្លួន​ការពារ​ខ្លួន​នោះ​ទេ​…
                     អា​ឡេវ