ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ប្រមាណ​២​ម៉ឺន​គ្រួសារ​នៅ​សង្កាត់​ចោម​ចៅ​១ ត្រូវ​បិទ​ខ្ទប់​ភូមិដ្ឋាន​ទទួល​បានការ​ឧបត្ថម្ភពីរដ្ឋ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី​រោងចក្រ​ប្រមាណ​២​ម៉ឺន​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ខំចិត្ត​អោយ​បិទ​ខ្ទុប​ភូមិដ្ឋាន នឹង​ទទួល​បាន​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការី​នី​រោងចក្រ​ប្រមាណ​២​ម៉ឺន​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ខំចិត្ត​អោយ​បិទ​ខ្ទុប​ភូមិដ្ឋាន នឹង​ទទួល​បាន​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​បន្តបន្ទាប់ ដើម្បី​រំលែក​ការ​លំបាក ខណៈ​ដែល​ពួក​គាត់​បាន​និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ តាម​បន្ទប់​ជួល​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​ដឹកនាំ អាជ្ញាធរ​និង​មន្ត្រី​ចុះ​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជូន​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្ម​ការ​នី ចំនួន​១០០០​គ្រួសារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ តាម​បន្ទប់ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ នា​រសៀល​ថ្ងៃអាទិត្យ​ទី​១១ មេ​សា នេះ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី​រោងចក្រ រស់នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ខំចិត្ត​អោយ​បិទ​ខ្ទុប​ភូមិដ្ឋាន​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩ នេះ មាន​ប្រមាណ​២​ម៉ឺន​គ្រួសារ ហើយ​ក្នុង​ចំនួន​នេះ យើង​ត្រូវ​ចែក​អំណោយ​ជូន​ពួក​គាត់​ជា​តំណាក់កាល មិន​អាច​ចែក​ម្តង​ទាំង​អស់នោះ​ទេ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃនេះ យើង​ត្រូវ​ចែក​ជូន​ពួក​គាត់​ចំនួន​១០០០​គ្រួសារ ហើយ​ក្នុង​១​ពាន់​គ្រួសារ​នេះ មិនមែន​ចែក​១​លើ​នោះ​ដែរ ដោយ​ត្រូវ​ចែក​ជា​៤​លើក មាន​ន័យ​ថា ក្នុង​មួយ​លើក​ត្រូវ​ចែក​ត្រឹមតែ​២៥០​នាក់​ប៉ុណ្ណោះ ដោយ​ធ្វើការ ផ្លាស់​ប្តូរ​គ្នា ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព ។ ថ្ងៃ​បន្តបន្ទាប់​មក​ទៀត​យើង​នឹង​បន្ត​ចែក​ជូន​បន្ថែម​ទៀត គឺ​មិន​ទុក​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លា.ប់​ដោយ​ការ​អត់ឃ្លាន​នោះ​ទេ ។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​ការ​បិទ​ខ្ទប់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន អាជ្ញាធរ​ធ្វើ​ឡើង​ដោយ​ការ​បង្ខំចិត្ត​ទេ ដូច្នេះ សូម​បងប្អូន​មេត្តា​យោគយល់ ពោះ​វា​ជា​វិធាន​ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​ក៏​បាន​ស្នើ​សុំ​ផង​ដែរ​ថា ចំពោះ​បងប្អូន​ដែល​ត្រូវ​បិទ​ភូមិដ្ឋាន​នេះ សូម​បងប្អូន​កុំ​គួរ​ធ្វើ​ទំនាក់ទំនង ជជែក​គ្នា​លេង ផឹកស៊ី​ជុំ​គ្នា ឬ​សាកសួរ​សុខទុក្ខ​គ្នា ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​អោយ​សោះ យើង​គួរ​រួម​គ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ។

លោក​ឃួ​ង ស្រេង បញ្ជាក់​ដែរ​ថា​៖ អំណោយ​ដែល​ត្រូវ​ចែក​ជូន​នៅ​ពេល​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​អង្ករ​២៥​គីឡូ​, មី​១​កេស​, ត្រីខ ២០​កំប៉ុង រួម​ទាំង​ថវិកា​៣០​ម៉ឺនរៀល​។

លោក​បាន​បន្ដ​ថា ៖​សម្ដេច​ទាំង​ទ្វេរ បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ តាម​បន្ទប់​ជួល ក៏​ដូច​ជា​តាម​មណ្ឌល​ផ្សេង​ៗ​ទៀត ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​យកចិត្តទុកដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​គ្រប់​ចំនួន​១៤​ថ្ងៃ ដែល​ក្រសួងសុខាភិបាល​បាន​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ