ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន​២​ករណី​ផ្សេង​គ្នា ដកហូត​បាន​៩​កញ្ចប់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ប្រតិ​បត្តិការ​​បង្ក្រាប​គ្រឿង​ញៀន​​​​​បាន​​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ កាលពី​​ថ្ងៃ​ទី​២៩​ កញ្ញា ២០១៥ ដោយ​ជន​សង្ស័យ​​ចំនួន​៣​នាក់ ​ត្រូវ​បាន​​​​ឃាត់ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា ​ស្ថិត​នៅ​ឃុំ​​អំពិល ស្រុក​កំពង់​សៀម ​ដោយ​​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​​៩​​កញ្ចប់ ក្នុង​នោះ ​​​១​​កញ្ចប់​ធំ និង​៨​កញ្ចប់​​តូច ម៉ូតូ​​២​គ្រឿង ហើយ​ត្រូវ​បាន​​បញ្ជូនទៅ​​កាន់​ស្នងការដ្ឋាន​នគរបាល​​ខេត្ត ​ដើម្បី​សួរនាំ ។

នាយ​ការិយាល័យ​ប្រឆាំង​​គ្រឿង​ញៀន​​ខេត្ត លោក​វរ​​សេនី​យ៍​​ទោ សោម រស់ បាន​ឱ្យ​​ដឹង​ថា​ ចំពោះ​ករណី​ទី​១ដោយ​មាន​បញ្ជា​​ពី​លោក​ស្នងការ​នគរបាល​​ខេត្ត​​នោះ  កម្លាំង​​ក្រោមឱ​​វាទ​​​ជា​ច្រើន​នាក់​ ត្រូវ​បានដាក់​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​​លើ​កំណាត់​ផ្លូវជាតិ​​លេខ​៧ ត្រង់​​ចំណុច​​ភូមិ​​អំពិល​លើ ឃុំ​​អំពិល ស្រុក​កំពង់សៀម​ ដើម្បី​ពង្រឹង​​សន្តិសុខ​ និង​សណ្តាប់ធ្នាប់ ក្នុងឱ​កាស​​រដូវ​បិណ្ឌ​ភ្ជុំបិណ្ឌ ។

​លុះ​​រហូត​​ដល់​វេលា​ម៉ោង​១​ និង​១៦​នាទី​រសៀល​ថ្ងៃ​​ទី​២៩ កញ្ញា មាន​​ជនសង្ស័យ​ចំនួន​២​នាក់​ គឺ​ឈ្មោះ​អ៊ុ​ន តុង​អ៊ី ភេទប្រុស អាយុ​២៦​ឆ្នាំ មានទីលំ​នៅ​​ភូម​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម  រួម​ជាមួ​យ​​ឈ្មោះ​សុខ ឡា ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​១​​គ្រឿង  ។  ស្រប​ពេល​​ដែល​មក​ដល់​ចំណុច​​ត្រួតពិនិត្យ​​នោះ ​មិន​បាន​ឈប់​នោះ​ទេ ​គឺជិះ​បុក​​បារាស​រត់គេច​ដេញ​មក​​តាម​ចាប់​បាន​ត្រង់ចំណុច​​រង្វង់​មូល​​នាគព័ន្ធ ហើយ​បាន​​បោះ​ថ្នាំ​ញៀនចំនួន​៨​កញ្ចប់​​ទៅ​លើ​ដី  ។

ចំណែក​ករណី​ទី​​២​វិញ​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៩ ​កញ្ញា កម្លាំង​គ្រឿងញៀន​ខេត្ត​បាន​​ប្រើ​វិធាន​ការ​​ញុះញ​ង់​ទិញ​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​ពី​ឈ្មោះសេរី វ​ល័​ក្ខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានទីលំ​នៅ​​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម  ។  ស្រប​ពេល​ដែល​យក​ថ្នាំ​ញៀន​​មក​ប្រគល់ឱ្យ​ត្រង់​ចំណុច​​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​ចាប់ខ្លួន​តែ​ម្តង​ ដោយ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ ជាមួយនឹង​ថ្នាំ​ញៀន១​កញ្ចប់​​ធំ រួច​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព