ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​សំណង់​​ផ្ទះល្វែង​​​​​បង្ក​ការ​ភ្ញាក់ផ្អើល​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​​បាន​បញ្ចប់​ជីវិត​ធ្វើ​អត្ត​ឃាត​​ដោយ​ចង.ក​សម្លា.ប់​ខ្លួន ​នៅ​ក្នុង​ផ្ទះ​ល្វែង​​​មិន​ទាន់​សាង​សង់​រួច​​មួយកន្លែង​ បង្ក​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​​១១និង​៤០នាទី​​ព្រឹក​ថ្ងៃទី​៣០ កញ្ញា នេះ ​ស្ថិត​នៅ​​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍សែន​ជ័យ ។

​រាជ​ធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​​បាន​បញ្ចប់​ជីវិត​ធ្វើ​អត្ត​ឃាត​​ដោយ​ចង.ក​សម្លាប់​ខ្លួន ​នៅ​ក្នុង​ផ្ទះ​ល្វែង​​​មិន​ទាន់​សាង​សង់​រួច​​មួយកន្លែង​ បង្ក​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​​១១និង​៤០នាទី​​ព្រឹក​ថ្ងៃទី​៣០ កញ្ញា នេះ ​ស្ថិត​នៅ​​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍សែន​ជ័យ ។

ប្រភព​​​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ មាន​បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​បាន​ឈប់ម៉ូតូ​ចូល​ទៅ​បត់​ជើង​តូច​ក្នុង​ផ្ទះ​ល្វែង​​ខាង​លើ ​​ខណៈកំពុង​បត់​ជើងតូចនោះ ​ក៏​ក្រឡេក​ឃើញ​​បុរស​​​​ម្នាក់​​នៅ​ទីនោះ​ដែរ ស្មាន​តែ​គាត់​​កំពុង​បត់ជើង​តូចដូច​គ្នាឈរ​យូរ​​ហើយ​​មិន​ដើរ​ចេញ​ពី​​​​កន្លែងនោះសោះ ​​​គាត់​ក៏ដើរ​ចេញ​មក​ក្រៅវិញ មិន​អស់​ចិត្ត​ក៏​ដើរ​ចូល​​ទៅ​មើល​​ម្តង​ទៀត​​​​ ​​ស្រាប់​តែ​ឃើញ​​​​បុរស​ម្នាក់​នេះ​​ចង​.ក​សម្លាប់​ខ្លួន​ ​គឺ​យក​ខ្សែនីឡុង​ចង.ក​ភ្ជាប់​ទៅ​នឹង​សរស​ផ្ទះ​​ស្លាប់​បាត់​ទៅហើយ មិន​ដឹង​ជា​ចង.ក​តាំង​ពី​​ពេលណានោះទេ ​ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ម្តង ។

មន្ត្រី​​នគរ​បាល​ដែល​ចុះ​​ពិនិត្យ​​នៅ​​​កន្លែង​កើត​ហេតុ បាន​ឱ្យ​ដឹង​ថា ​​បុរស​​ខាង​លើមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ ​សព​​មាន​អាយុ​​ប្រហែល​​ជិត​៤០ឆ្នាំ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើកោសល្យវិច័យ ៕

ព័ត៌មាន​លម្អិត​មានផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​