ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បន្ថែម​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន U-tapao

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Thai AirAsia (TAA) កំពុង​បង្កើន​បរិមាណ​ហ៊ុន​លើ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ថ្មី​ៗ​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន​U-tapao តាម​រយៈ​ការ​បន្ថែម​បណ្តាញ​ផ្លូវ​ហោះហើរ​៣​ទៀត​ដើម្បី​ជំរុញ

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Thai AirAsia (TAA) កំពុង​បង្កើន​បរិមាណ​ហ៊ុន​លើ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ថ្មី​ៗ​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន​U-tapao តាម​រយៈ​ការ​បន្ថែម​បណ្តាញ​ផ្លូវ​ហោះហើរ​៣​ទៀត​ដើម្បី​ជំរុញ​នូវ​ការ​ធ្វើ​ចរាចរណ៍​ទៅ​កាន់​សមុទ្រ​ខាង​ប៉ែក​ខាង​កើតជា​ពិសេស​គឺ Pattaya តែ​ម្តង ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍ ។

គម្រោង​ផ្តល់​សេវា​អាកាសចរណ៍​មូលដ្ឋាន​ដើម្បី​នឹង​រក្សា​តម្លៃ​ទាប​របស់​ក្រុមហ៊ុន នឹង​ចាប់ផ្តើម​ប្រតិបត្តិ​នូវ​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ពី​អាកាសយានដ្ឋាន U-tapao ទៅ​ទីក្រុង​ម៉ា​កាវ សិង្ហ​បុរី និង​Udon Thani ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​នៅ​ថ្ងៃ​២៧ វិច្ឆិកា ខាង​មុខ​នេះ ។

កា​រវិ​វ​ឌ្ឍ​ថ្មី​នេះ សង្កត់ធ្ងន់​ទៅ​លើ​ចេតនា​តម្រង់​ទិស​របស់​TAA​ក្នុង​ការ​អភិវឌ្ឍ​ព្រ​លាន​យន្តហោះ U-tapao ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​បំពាក់បំប៉ន​ពេញលេញ​មួយ និង​ទី​៥​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ទុន​នៅ​លើ​បណ្តាញ​ផ្លូវ​ដទៃ​ទៀត​ដែល​បាន​ងាក​ចេញពី​នេះ ។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ផ្តល់​នូវ​ជើងហោះហើរ​៤​ជើង​ក្នុង​មួ​យស​ប្តា​ហ៍​ចេញពី​អាកាសយានដ្ឋាន​ដែល​ប្រតិបត្តិការ​ដោយ​កងទ័ពជើងទឹក​ក្នុង​ខេត្ត​រ៉ា​ក់​យ៉ង​ទៅ​តំបន់ Nanning​និង​៣​ជើង​ក្នុង​មួ​យស​ប្តា​ហ៍​ទៅ​កាន់​តំបន់ Nanchang ។

បណ្តាញ​ផ្លូវ​ថ្មី​ទាំងនេះ​បាន​កើត​ចេញ បន្ទាប់​អំពី​ការ​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នៃ​ជើងហោះហើរ​ទៀងទាត់​ពី​ក្រុង​គូ​ឡា​ឡាំ​ពួ​មក​អាកាសយានដ្ឋាន U-tapao កាលពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​មក​តាម​រយៈ​ក្រុមហ៊ុន AirAsia Bhd ម៉ា​ឡេ​ស៊ី ដែល​ជា​ការ​គាំទ្រ​នូវ​លំហូរ​ចូល​នៃ​ការ​ធ្វើ​ចរាចរណ៍​តាម​ដែនអាកាស​ដែល​គេ​ពុំ​ធ្លាប់​បានឃើញ​ពី​មុន​មក ចាប់តាំងពី​ក្រុមហ៊ុន​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយ​សហរដ្ឋអាមេរិក​ក្នុង​ខែសីហា ឆ្នាំ​១៩៦៦ ។

AirAsia Malaysia បាន​ប្រែ​ក្លាយទៅជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​យក​កម្រៃ​ដំបូង​គេ​នៅ​ក្នុង​ការ​ប្រតិបត្តិ​សេវា​កំណត់​ពេលវេលា​ហោះហើរ​ទៅ​កាន់​អាកាសយានដ្ឋាន U-tapao ដែល​បច្ចុប្បន្ន​មាន​កំណត់​៤​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ជាមួយនឹង​ការ​ប្រើប្រាស់​យន្តហោះ Airbus 320 ប្រភេទ​១៨០​កៅអី ។

អាកាសយានដ្ឋាន​នេះ​ដែរ ក៏​បាន​បម្រើ​ឲ្យ​បណ្ដាញ​ជើងហោះហើរ​ឈ្នួល​អន្តរជាតិ​មួយ​ផ្នែក​ធំ​ដែរ​ដែល​បាន​នាំ​យក​នូវ​ភ្ញៀវ​ទេស​ជនជាតិ​រុ​ស្ស៊ី​និង​ចិន​មក​កាន់ Pattaya ។
លោក Tassapon បាន​ឲ្យ​ដឹង​ទៀត​ថា​៖ « ហេតុផល​ដែល​យើង​កំពុង​បន្ត​ចាប់ផ្តើម​ដំណើរការ​បណ្តាញ​ផ្លូវ​ថ្មី​ចេញពី U-tapao គឺ​យើង​សម្លឹង​ឃើញ​នូវ​សក្តានុពល​របស់​ខ្លួន និង​កាលានុវត្តភាព​នៃ​ការ​អូស​ទាញ​ទេសចរ​និង​ការ​វិនិយោគ​ឆ្ពោះទៅ​កាន់​សមុទ្រ​ខាងកើត ដែល​វា​នឹង​ក្លាយទៅជា​ទិស​ដៅ​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​គឺ Pattaya​ឬ​ក៏​មជ្ឈមណ្ឌល​ឧស្សាហកម្ម​របស់​ខេត្ត​រ៉ា​ក់​យ៉ង​ជាដើម »​។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​ចង់បាន​ភ្ញៀវ​ទេសចរ​ចិន​និង​បរទេស​នៅ​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​ភាគ​ខាងកើត​នោះ​ឲ្យ​ទូលំទូលាយ ខណៈ​ការ​ផ្តល់​នូវ​ជម្រើស​នៃ​ទីកន្លែង​ស្នាក់​នៅ​នៃ​តំបន់​ទេសចរណ៍​ដទៃ​ទៀត ។

លោក​បាន​លើក​ឡើង​ផង​ដែរ​ថា ជើងហោះហើរ​នៃ​តំបន់​Nanning និង​Nanchang គេ​បាន​សង្កេត​ឃើញ​ពី​ផ្នែក​ដែល​អ្នកទេសចរ​ទៅ​កម្សាន្ត​ពេញលេញ​ប្រមាណ​ជា​៧០​ទៅ​៧៥%​ដែល​ជា​ការ​ផ្តល់​នូវ​កាលានុវត្តភាពរ​បស់ទីតាំង​ទាំងនោះ ។

AirAsia ក៏​មាន​ផ្តល់​នូវ​សេវា​ផ្ទេរ​អ្នកដំណើរ​រវាង​អ្នក​នៅ​ទីក្រុង​និង​ដែន​កោះ​មួយ​ចំនួន​ដោយ​ប្រើប្រាស់​រថយន្តក្រុង​និង​នាវា​ចម្លង​ពី U-tapao ទៅ​កាន់​ទិស​ដៅ​ទេសចរណ៍​ធំ​ៗ​ដូច​ជា Koh Samet  Pattaya និង​ក្រុង​រ៉ា​ក់​យ៉ង​ផង​ដែរ​ជាមួយនឹង​គម្រោង​ផ្តល់​នូវ​ការ​ផ្ទេរ​អ្នកដំណើរ​នៃ Koh  Lan ក្នុង​តំបន់​ឆេ្ន​រ Pattaya ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។
នៅ​ដំណាច់ឆ្នាំ​នេះ ក្រុម​ហ៊ុ​នឹង​មាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​យន្តហោះ Airbus A320s ចំនួន​ពីរ​គ្រឿង​នៅ​ព្រ​លាន​យន្តហោះ U-tapao ៕