ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីមេម៉ាយ វ័យ ៦៩ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ទទួលជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា…

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា ចំនួន ១លានរៀល ទៅប្រគល់ជូនស្រ្តីមេម៉ាយមួយរូប មានតែ ២នាក់ ម្តាយ និងកូន មានជីវភាពក្រីក្រ និងបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ង​ន់ធ្ងរ មិនអាចធ្វើការបាន និង​មិនមានលទ្ធភាពព្យាបាលរបួសបន្ត។

ស្រ្តីមេម៉ាយ មានតែ ២នាក់ ម្តាយកូនរូបនេះ បានរៀបរាប់ថា រូបគាត់មានឈ្មោះ ចៅ សារ៉េន មានអាយុ៦៩ឆ្នាំ រស់នៅបន្ទប់ជួលក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ រូបគាត់ និងកូនស្រីរបស់គាត់ បានដើរធ្វើការជាកម្មករសំណង់ ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ តែមួយរយះចុងក្រោយរូបគាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការរកប្រាក់បន្តទៀតបាន ហើយជួបការខ្វះខាតផ្នែកជីវភាពទៅទៀត ក៏បានស្នើសុំលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីសុំថវិកាសម្រាប់ទិញអាហារហូប និងព្យាបាលរបួសបន្ត។

ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា ចំនួន ១លានរៀល យកមកផ្តល់ជូនស្រ្តីមេម៉ាយ ២នាក់ ម្តាយ និងកូនរូបនេះ ដើម្បីដោះស្រាយជីវភាព និងព្យាបាលរបួសបន្តទៅទៀត។

ជាចុងក្រោយ ស្រ្តីមេម៉ាយ ដែលមានឈ្មោះ ចៅ សារ៉េន បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាត់​តំណាងនាំយកថវិកាមកជួយរូបគាត់ សំរាប់ដោះស្រាយជីវភាព និងព្យាបាលរបួសបន្តនៅពេលនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ