ស្វែង​យល់​ពី​មូលហេតុ​កើត​ជំងឺ​រលាក​ឆ្អឹង ឬ​ជំងឺ​ប្ញ​ស​ដូង​ច្រមុះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​មូលហេតុ​កើត​ជំងឺ​រលាក​ឆ្អឹង ឬ​ជំងឺ​ប្ញ​ស​ដូង​ច្រមុះ

4 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ វិធីសាស្ត្រ​ព្យាបាល​រលាក​ឆ្អឹង ឬ​ជំងឺ​ប្ញ​ស​ដូង​ច្រមុះ ជាមួយ​បច្ចេកវិទ្យា​ឆ្លុះ​អង់​ដូ​ស្កូ​ប ទំនើប ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ដួង ឈាក ឯកទេស…

រាជធានី​ភ្នំពេញ ៖ វិធីសាស្ត្រ​ព្យាបាល​រលាក​ឆ្អឹង ឬ​ជំងឺ​ប្ញ​ស​ដូង​ច្រមុះ ជាមួយ​បច្ចេកវិទ្យា​ឆ្លុះ​អង់​ដូ​ស្កូ​ប ទំនើប ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ដួង ឈាក ឯកទេស ត្រចៀក ច្រមុះ បំពង់​.​ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ៖ ជំងឺ​រលាក​ច្រមុះ និង​ប្រហោង​ឆ្អឹង​អម​ច្រមុះ​រ៉ាំរ៉ៃ ជា​បញ្ហា​ប្រឈម​របស់​អ្នកជំងឺ ដែល​ពី​មុន​ត្រូវការ​ចំណាយ​យ៉ាងច្រើន​ក្នុង​ការ​ព្យាបាល​ដោយ​ថ្នាំ ហើយ​ករណី​ខ្លះ​ថ្នាំ​ព្យាបាល​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ​។

Picture

១) មូលហេតុ​ដែល​បណ្តាល​កើត​ជំងឺ​រលាក​ច្រមុះ និង​ប្រហោង​ឆ្អឹង​អម​ច្រមុះ ៖

  • ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ
  • អាឡែកហ្ស៊ី​ច្រមុះ
  • វៀច​ឆ្អឹងច្រមុះ (​ការ​ប៉ះទង្គិច​ផ្សេង​ៗ)
  • ដុះសាច់ច្រមុះ (Hypertrophie de cornets inférieurs)
  • ឬ​ស​ដូង​ច្រមុះ (Polypose Nasosinusienne)
  • ជំងឺ​ទាក់ទង​ធ្មេញ​ថ្គាម​ខាងលើ (Odontogenic) ៖ ដង្កូវ​ស៊ី​ធ្មេញ​, ការ​ប៉ះ​ឬ​បិទ​ធ្មេញ​។
Picture

២) រោគ​សញ្ញា ៖

  • តឹង​ច្រមុះ​ជា​ប្រចាំ
  • ហៀរ​សំបោរ
  • ធ្លាក់​សំបោរ​ទៅ​ក្នុង​បំពង់​.​ក
  • ឈឺក្បាល ឬ ឈឺ​ផ្នែក​ខាងក្រោម​ភ្នែក
  • រួម​ផ្សំ​រោគ​សញ្ញា​ផ្សេង​ទៀត (​ក្អក​, ពិបាក​ដកដង្ហើម​, សម្លេង​ស្អក​)​។

៣) គុណសម្បត្តិ​នៃ​ការ​វះកាត់​ព្យាបាល​ដោយ​អង់​ដូ​ស្កូ​ប (endoscope) ៖

  • កាត់​បន្ថយ​រយៈពេល​សម្រាក​ពេទ្យ
  • មិន​មានការ​ឈឺចាប់​ដូច​ការ​វះកាត់​ពី​មុន
  • កាត់​បន្ថយ​ការ​ហូរ​ឈាម និង​បាត់បង់​ឈាម
  • មិន​បន្សល់​ស្នាម​បន្ទាប់​ពី​ព្យាបាល​រួច​។

លោក​វេជ្ជបណ្ឌិត ដួង ឈាក ឯកទេស ត្រចៀក ច្រមុះ បំពង់ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​រំ​លឹ​ង​ថា ៖ សូម​មក​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិគ្រោះ និង​ព្យាបាល​តាម​ឯកទេស​វេជ្ជសាស្ត្រ​។ ដំណោះស្រាយ​ដែល​ផ្នែក ត្រចៀក ច្រមុះ និង​បំពង់​.​ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត អាច​ផ្តល់​ជូន​អ្នកជំងឺ​បាន​ជោគជ័យ​តាម​ការ​ឆ្លុះ​ពិនិត្យ ឬ​ព្យាបាល​វះកាត់​ដោយ​អង់​ដូ​ស្គុ​ប ដោយ​វេជ្ជបណ្ឌិត​ជំនាញ​បណ្តុះបណ្តាល​ពី​ប្រទេស​ជប៉ុន និង​បារាំង ៕

Picture
Picture