ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងភ្នំពេញ​ ហាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ២​ស​ប្ដា​ហ៍ ហាង​អាហារ​-​ភេសជ្ជៈ​ទាំងអស់ លក់​បាន​ប៉ុន្តែ​វេច​ខ្ចប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ គ្រប់​ប្រភេទ ។

ដើម្បី​គ្រប់គ្រង​សភាពការណ៍ និង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​ក្នុង​ឱកាស​ឈប់​សម្រាក នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១. គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រយៈពេល ២​ស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ ។

២. ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​ការ​ទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់​ខ្លួន ប៉ុន្តែ​អាច​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​បាន ។

៣. មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ។

ក្នុង​ករណី​រក​ឃើញ​ថា គណៈ​គ្រប់គ្រង​ផ្សារ ឬ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ណាមួយ មិន​ព្រម​អនុវត្ត ត្រូវធ្វើ​កិច្ចសន្យា​ណែនាំ​លើក​ទី​១ ហើយ​ប្រសិនបើ​នៅ​តែ​បន្ត​បំពាន ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ