ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! លប​លួច​ចូល​ផ្ទះ​វីឡា​គេ​ទាំង​ព្រឹក​ធ្វើ​សកម្មភាព​ផ្អើល

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ព្រឹក បន្ទាប់​ពី​ចូល​ធ្វើ​សកម្ម ភាព​លួច​គាស់​យក​កូន​ក្រឡឹង​នៅ​ក្នុង​វីឡា​គេ​មួយ​កន្លែង ដែល​ម្ចាស់​មិន​ស្នាក់​នៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ព្រឹក បន្ទាប់​ពី​ចូល​ធ្វើ​សកម្ម ភាព​លួច​គាស់​យក​កូន​ក្រឡឹង​នៅ​ក្នុង​វីឡា​គេ​មួយ​កន្លែង ដែល​ម្ចាស់​មិន​ស្នាក់​នៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ អ៊ិ​ន សា​រ៉ា​ថា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ​ខាងលើ​។ ដោយឡែក​ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ មិន​ត្រូវ​បាន​លោក​អធិការ​បង្ហាញ​អត្តសញ្ញាណ​ទេ តែ​មានឈ្មោះ យស វណ្ណ​ជី​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ធានា​គា​កា​ណា​ឌី​យ៉ា រស់នៅ​ភូមិ​រត​នះ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ជា​តំណាង​ដើមបណ្ដឹង​លើ​ករណី​នេះ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​មិន​បាន​ស្នាក់​នៅទេ បាន​បិទទ្វារ​ទុក​ចោល តែ​មិន​បាន​ចាក់​ទ្វារ​ក្រោយ​ឡើយ ទើប​ជនសង្ស័យ​ចូល​គាស់​លួច​យក​កូន​ក្រឡឹង​ឈើ តែ​ត្រូវ​គេ​ឃើញ​ទាន់ ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប​បាន​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ក្នុង​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ិ​ន សា​រ៉ា​ថា មិន​បាន​បរិ​យា​លំអិត​អំពី​ប្រវត្តិ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​​អំពើ​ចោរកម្ម​នោះ​ទេ​។ ប៉ុន្តែ​ចំពោះ​ករណី​លួច​ខាងលើ​នេះ ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​កូន​ក្រឡឹង​នៅ​ក្នុង​វីឡា​នោះ​មែន​។ ខ្លួន​បានឃើញ​ផ្ទះ​នោះ ម្ចាស់​បិទទ្វារ ហើយ​គ្មាន​អ្នក​ស្នាក់​នៅ ហើយ​ឃើញ​ទ្វារ​ក្រោយ​មិន​បាន​ចាក់​គន្លឹះ​ទៀត ទើប​ខ្លួន​បើក​ចូល​លួច​គាស់​យក​កូន​ក្រឡឹង​ឈើ​នៅ​ខាងក្នុង តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ចាប់ខ្លួន​តែ​ម្ដង​។

បើ​តាម​លោក ឆាង វណ្ណ​ឆៃ បាន​ប្រាប់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ មន្ត្រី​របស់​លោក​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​៖ ញញួរ​ចំនួន​០១. កូន​ក្រឡឹង​ឈើ​ចំនួន​០៤​ដុំ​. កន្ត្រៃ​ចំនួន​០១. ទួ​ណឺ​វ៉ី​ស​ចំនួន​០១. ដង្កាប់​ចំនួន​០១ និង​កាំបិត​ចុង​ស្រួច​ចំនួន​០១​។

លោក​បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ទាំងនេះ ជនសង្ស័យ​បាន​សារភាព​ទទួលស្គាល់​ថា ពិតជា​របស់​ខ្លួន ដែល​ខ្លួន​បាន​ប្រើប្រាស​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ